កីឡា
Man City គ្រងជើងឯក Premier League ជាលើកទី ៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប
ក្រុមមេឃខៀវ Manchester City បានគ្រងជើងឯកលីគកំពូលអង់គ្លេសជាផ្លូវការហើយ កាលពីយប់ថ្ងៃទី២២ ម្សិលមិញបន្ទាប់ពីវាយបកយកឈ្នះ Aston Villa ៣-២។

ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Aston Villa បាននាំមុខមុនដល់ទៅ ២-០ ត្រឹមនាទី ៦៩ ប៉ុន្តែម្ចាស់ផ្តះ Man City បានប្រើពេលត្រឹមតែ ៦ នាទីប៉ុណ្ណោះ ដើម្បីវាយបកយកឈ្នះ ដោយរកបាន ៣គ្រាប់ ពោលគឺនៅនាទី ៧៦ នាទី ៧៨ និងនាទី ៨១ ដែលធានាគ្រប់គ្រាន់ដើម្បីជួយឱ្យក្រុមក្រងជើងឯក។
ឈ្នះលើកនេះសម្រាប់ក្រុមមេឃខៀវ គឺជាការឈ្នះលើកទី ៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបនៅក្របខ័ណ្ឌបាល់ទាត់អង់គ្លេស។ ប៉ុន្តែបើនិយាយតែចំពោះ ១០ ឆ្នាំចុងក្រោយនេះ គឺ Man City បានឈ្នះចំនួន ៦ ដង ហើយជាពិសេសឈ្នះ ២ ឆ្នាំជាប់ៗគ្នាថែមទៀតផង។ និយាយដោយឡែកចំពោះអ្នកចាត់ការ លោក Pep Guardiola នេះគឺជាការឈ្នះពាន Premier League លើកទី ៤ សម្រាប់លោកផ្ទាល់។
Man City ឈ្នះលីគកំពូលអង់គ្លេស ៨ ដងរួមមាននៅឆ្នាំ ១៩៣៦-៣៧, ឆ្នាំ ១៩៦៧-៦៨, ឆ្នាំ ២០១១-១២, ឆ្នាំ ២០១៣-១៤, ឆ្នាំ ២០១៧-១៨, ឆ្នាំ ២០១៨-១៩, ឆ្នាំ ២០២០-២១ និងឆ្នាំ ២០២១-២២។ ជួយឱ្យក្លិបឈរនៅលេខ៥ ជាក្លិបឈ្នះលីគកំពូលអង់គ្លេសច្រើនជាងគេបន្ទាប់ពី Manchester United ២០ ដង, Liverpool ១៩ ដង, Arsenal ១៣ ដង និង Everton ៩ ដង៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


