នយោបាយ
មន្ត្រី និងសកម្មជនគណបក្សនយោបាយ មានភាពចាស់ទុំច្រើន ក្នុងការឃោសនារកសំឡេងឆ្នោត
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានកត់សម្គាល់ថា ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ រយៈពេល ៤ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូនល្អ ដោយមន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយភាគច្រើន មានភាពចាស់ទុំនៅក្នុងការអនុវត្តនូវការឃោសនា ស្វែងរកសំឡេងឆ្នោតរបស់ខ្លួន។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែឧសភានេះថា ក្នុងរយៈពេល ៤ថ្ងៃនៃដំណើរការឃោសនារបស់សំឡេងឆ្នោត របស់គណបក្សនយោបាយទាំង ១៧ ដែលបានដាក់បេក្ខជនចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ បានប្រព្រឹត្តទៅដោយរលូនល្អ។ ក៏ប៉ុន្តែមានពាក្យបណ្ដឹងមួយចំនួន ត្រូវបានដាក់មក គ.ជ.ប។

លោកបញ្ជាក់ថា «យើងកត់សម្គាល់ឃើញ នៅក្នុងដំណាក់កាលនេះ មានបណ្ដឹងមួយចំនួន ហើយបណ្ដឹងមួយចំនួននេះ គឺជាបណ្ដឹងពាក់ព័ន្ធទៅនឹងវោហារសាស្រ្ដនយោបាយ របស់គណបក្សនៅក្នុងពេលហែក្បួនឃោសនាបោះឆ្នោត និងក្នុងពេលដែលដំណើរការនៃការធ្វើសកម្មភាព ឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងនៅតាមទីប្រជុំជនមួយចំនួន»។
អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា ដើមចមសំខាន់ ដែលនាំឲ្យមានបណ្ដឹងកើតឡើងនោះ គឺមកពីការប្រើប្រាស់វោហារសាស្រ្ដនយោបាយ ដែលផ្ទុយទៅនឹងខ្លឹមសារមាត្រា ៧១ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយវោហារសាស្រ្ដនោះ មានភ្ជាប់ជាមួយពាក្យប្រមាថមើលងាយ ការបន្តុចបង្អាក់ ឬការវាយតម្លៃអំពីភាពអវិជ្ជមាន របស់ដៃគូរប្រកួតប្រជែង។

លោក សោម សូរីដា បានបន្ថែមទៀតថា នៅក្នុងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តម្រូវឲ្យគណបក្សនយោបាយ ត្រូវឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សខ្លួន ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ជូនដល់អ្នកបោះឆ្នោត។ ខ្លឹមសារនេះ គឺត្រូវបានចែងក្នុងមាត្រា ៦៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ទោះជាយ៉ាងណាក៏ដោយ បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយភាគច្រើន គឺបានគោរព និងអនុវត្តទៅតាមសេចក្ដីណែនាំរបស់ គ.ជ.ប បានយ៉ាងល្អ។ អ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា «អញ្ចឹងហើយបានជា យើងឃើញថា ក្នុងដំណើរការនៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ៤ថ្ងៃនេះ យើងអាចវាយតម្លៃជាទូទៅថា ប្រព្រឹត្តទៅដោយល្អប្រសើរ ហើយគណបក្សនយោបាយ ក៏មានភាពចាស់ទុំនៅក្នុងការអនុវត្តនូវការឃោសនា ស្វែងរកសំឡេងឆ្នោតរបស់ខ្លួន។
លើសពីនេះទៀត សកម្មភាពទាំង ១១ចំណុច ដែលមានចែងក្នុងមាត្រា ៦៨ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺគណបក្សនយោបាយភាគច្រើន បានអនុវត្តយ៉ាងល្អប្រសើរ លើកលែងតែគណបក្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានប្រើប្រាស់វោហារសាស្រ្ដនយោបាយ ផ្ទុយនឹងខ្លឹមសារច្បាប់។ ជារួមលោក សោម សូរីដា ថា ភាគច្រើននៃគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត ទាំងបេក្ខជន សកម្មជនគណបក្ស បានបំពេញនូវតួនាទីរបស់ខ្លួន ទៅតាមការកំណត់នៃច្បាប់ ជាពិសេសការគោរពនូវក្រមសីលធម៌។
សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានចាប់ផ្ដើមពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ចំណែកឯ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


