ចរាចរណ៍
ពលករខ្មែរម្នាក់ ជិះម៉ូតូបុកទ្រូងផ្លូវស្លាប់ នៅប្រទេសថៃ
ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈជិះម៉ូតូបុកទ្រូងផ្លូវនៅស្រុកថៃ ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកស្រុកខ្មែរវិញ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង វេលាម៉ោង ៤ ល្ងាច កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២។

អាជ្ញាធរថៃបានប្រាប់សមត្ថកិច្ចខ្មែរប្រចាំនៅច្រកអូរបីជាន់ថា សពពលរដ្ឋខ្មែរនេះ មានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

។ សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលកើតហេតុនោះសពជនរងគ្រោះបានជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចស្រុកផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ ស្រាប់តែបើកទៅបុកទ្រូងផ្លូវជាតិបណ្តាលឲ្យម៉ូតូដួលបោកទៅនិងថ្នល់ជាតិបាក់.ក ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចថៃ បានបញ្ជូនសាកសពពលរដ្ឋខ្មែរ ដឹកតាមរថយន្តចេញតាមច្រកអូរបីជាន់ ដើម្បីប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ តែម្តង៕
អត្ថបទ៖ វ៉ាន់ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន