Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក​​សភា​​​រុស្ស៊ី​​ថា​ បើ​​អ៊ុយក្រែន​​ចាស់​​ទុំ​​ក្នុង​​ការ​ចរចា​ សង្គ្រាម​​​អាចនឹង​​ចប់

បានផុស

នៅ

ការ​វាយ​ប្រហារ​របស់​ប្រទេស​​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន​អាច​ឈាន​ដល់​ទី​បញ្ចប់​ ប្រសិន​បើ​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​យល់​ព្រម​ចរចា។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធានគណៈកម្មាធិការ​ការពារ​រដ្ឋ​ឌូម៉ា​ដែល​ជា​សមាជិក​សភា​កំពូល​​របស់​រុស្ស៊ី លោក Andrey Kartapolov កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

«ប្រតិបត្តិការ​នឹង​វិវត្ត​​អាស្រ័យ​ទៅ​លើ​ផែន​ការ ហើយ​ខ្ញុំ​គិត​ថា នឹង​ចប់​នៅ​ពេល​​ភាព​ជា​អ្នក​​ដឹក​នាំ​អ៊ុយក្រែន​បច្ចុប្បន្ន​ចាស់​ទុំ​​សម្រាប់​ការ​ចរចា»។ លោក Kartapolov បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន RIA Novosti។ លោក​​ថា ស្ថានភាព​នៅ​សមរភូមិ​មាន​ការប្រែ​ប្រួល និង​ថា កម្លាំង​ទ័ព​របស់​ទីក្រុង​កៀវ​កំពុង​ចាប់​ផ្តើម​​ថយ​ចុះ។

ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន កន្លង​មក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ពិភាក្សា​ផ្ទាល់​មុខ​គ្នា​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ក្នុង​ទី​ក្រុង​អ៉ីស្តង់ប៊ុល ប្រទេស​តួកគី ​ជា​កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​កៀវបាន​ស្នើ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​មួយ​ស្តី​ពី​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន​ដែល​ជា​ថ្នូរ​មក​វិញ​នូវ​ការ​យល់​ព្រមគោល​ជំហរ​អាព្យាក្រឹត​ដែល​រុស្ស៊ី​បាន​ទាម​ទារ​តាំង​ពី​មុន​សង្គ្រាម​ចាប់​ផ្តើម​​ម្ល៉េះ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ទី​បំផុត កិច្ច​ពិភាក្សា​ទាំង​នោះ បាន​ជាប់​គាំង ហើយ​ភាគី​ទាំង​ពីរ​បាន​បន្ត​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​​ពី​ការ​ខក​ខាន​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព។​

កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​អញ្ជើញ​រដ្ឋាភិបាល​រុស្ស៊ី និង​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ជួប​ប្រជុំ​សម្រាប់​កិច្ច​ពិភាក្សា​ជា​ថ្មី​នៅ​ទី​ក្រុង​អ៉ីស្តង់ប៊ុល​ដដែល ដោយ​កត់​សំគាល់​ថា ដំណើរ​ការ​សន្តិភាព​បានលេចចេញជារូបរាងយ៉ាងហោចណាស់មានវឌ្ឍនភាពខ្លះមុនពេលបែកបាក់។

ការិយាល័យ​ទំនាក់​ទំនង​របស់លោក​ប្រធានាធិបតី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«លោក​ប្រធានាធិបតី Erdogan បាន​អះ​អាង​ថា តួកគី​ បានត្រៀម​ខ្លួន​រួច​រាល់​ហើយ ប្រសិន​បើ​​​ភាគី​ទាំង​ពីរ​បាន​ឯកភាពលើ​គោល​ការណ៍​ដើ​ម្បី​ជួប​រុស្ស៊ី អ៊ុយក្រែន និង​អង្គកា​រ​សហ​ប្រជា​ជាតិ នៅ​អ៉ីស្តង់ប៊ុល ហើយ​ដើម្បី​​បំពេញ​​ពី​តួនាទី​នៅ​ក្នុងយន្តការសង្កេត​ដែល​អាច​ទៅ​រួច»។

រុស្ស៊ី​បាន​វាយ​ប្រហារ​ប្រទេស​ជិត​ខាង​ខ្លួន បន្ទាប់​ពី​អ៊ុយក្រែន​​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​លក្ខខណ្ឌនៃកិច្ច​ព្រម​ព្រៀងទី​ក្រុង Minsk ដែល​បាន​ចុះ​ហត្ថលេខា​ដំបូង​ក្នុង​ឆ្នាំ​២០១៤ និង​​ការ​ទទួល​ស្គាល់របស់​រុស្ស៊ី​​នៅ​តំបន់​ Donbass ដែល​​មាន​សាធារណរដ្ឋ Donetsk និង Lugansk៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ព័ត៌មានជាតិ៣ ម៉ោង មុន

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម