សន្តិសុខសង្គម
សង្វេគណាស់! ក្មេងប្រុសអាយុ២ខួប ធ្លាក់លូបង្គន់ស្លាប់
តាកែវ ៖ ក្មេងតូចអាយុ២ខួបម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងលូរំដោះទឹកបង្គន់ក្រោយផ្ទះ ក្រោយជីដូនជាប់ដៃធ្វើការងារផ្ទះមិនបានមើលចៅ។
ករណីក្មេងលង់ទឹកលូបង្គន់នេះ កើតឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិរវៀង ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ ដែលក្មេងរងគ្រោះឈ្មោះ ទូច សំណាង អាយុ០២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចស្រុកសំរោងបានឲ្យដឹងថា ក្មេងរងគ្រោះនៅជាមួយជីដូន ដោយម្តាយទៅធ្វើការរោងចក្រ ស្របពេលដែលជីដូនកំពុងរវល់ធ្វើការងារផ្ទះ គេក៏បានដើរទៅលេងខាងក្រោយផ្ទះ បណ្តាលឲ្យធ្លាក់ចូលក្នុងលូរំដោះទឹកបង្គន់នៅខាងក្រោយផ្ទះដែលគេមិនបានបិទគម្របលង់ស្លាប់តែម្តង។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរវៀង បានចុះទៅកន្លែងកើតហេតុពិនិត្យសពនិងសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងប្រគល់ទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាការក្រើនរំឮកផងដែរថា សូមអាណាព្យាបាលដែលមានកូនតូចៗ ត្រូវយកចិត្តទុកដាក់មើលថែពួកគាត់ឲ្យបានដិតដល់កុំធ្វេសប្រហែស១វិនាទីឡើយ ព្រោះថា ជាញឹកញាប់ណាស់ក្នុងពេលកន្លងមកនេះ តែងតែកើតមានករណីក្មេងតូចៗដែលកំពុងពេញស្រឡាញ់ត្រូវបានលង់ទឹកស្លាប់ជាបន្តបន្ទាប់ ព្រោះតែការធ្វេសប្រហែសនៃអាណាព្យាបាល៕
ដោយ ៖ វីរៈ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


