ជីវិតកម្សាន្ដ
បេក្ខភាព MUC ម្នាក់ ភ្លាត់ស្នៀតថ្លោះជើងពេលហាត់សម ខណៈល្ងាចនេះមានការប្រកួតបឋម
អ្នកគាំទ្រមួយចំនួនកំពុងសម្តែងការព្រួយបារម្ភ ខណៈដែលមានដំណឹងថា បេក្ខភាពប្រកួតបវរកញ្ញាចក្រវាលកម្ពុជាស្លាកលេខ១(រាសី)បានភ្លាត់ស្នៀតដួលគ្រិចជើងអំឡុងពេលហាត់សម កាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ។

បើតាមការបញ្ជាក់ឲ្យដឹងនៅលើផេក Team Cam bodia បានរៀបរាប់ដូច្នេះថា បេក្ខភាពប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ឆ្នាំ ២០២២។ លេខសម្គាល់ MUC:01 ជួបបញ្ហាថ្លោះជើងធ្លាក់ពីលើជណ្ដើរបន្ទាប់មកពីហាត់សមនៅល្ងាចម្សិលមិញនេះ។ wish you Better soon love។



ស្របពេលជាមួយគ្នានេះដែរ ក៏មានប្រភពបានឲ្យដឹងដែរថា បន្ទាប់ពីជួបហេតុការណ៍ខាងលើបេក្ខភាពរូបនេះ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហារបួសគ្រិចជើងព្រោះថា នៅល្ងាចថ្ងៃទី ០៨ ខែមិថុនានេះ នឹងមានការបង្ហាញខ្លួនគ្រប់បេក្ខភាពចូលរួមប្រកួតទាំង ២០ រូប ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន។

សូមជម្រាបថា កម្មវិធីប្រកួតបវរកញ្ញាដ៏ធំនៅប្រទេសកម្ពុជា Miss Universe Cambodia 2022 បាននិងកំពុងដំណើរការយ៉ាងរលូន និងស្វិតស្វាញបំផុត ព្រោះថា ឆ្នាំនេះគេសង្កេតឃើញមានបេក្ខភាពខ្លាំងៗជាច្រើនបាននិងកំពុងប្រជែងសមត្ថភាពគ្នា ដើម្បីឈ្នះមកុដពីកម្មវិធី។ បើតាមការដឹងនារាត្រីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ នេះ កម្មវិធីក៏នឹងឈានចូលដល់វគ្គពិសេសមួយ គឺការប្រកួតបឋមដែលក្នុងនោះក៏មានការបង្ហាញឈុតតំណាងជាតិផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


