Connect with us

កីឡា

នេះ​​ប្រាក់​​រង្វាន់​ និង​​ជ័យ​លាភី​​ឯកត្តជន​​ពាន​​​​រង្វាន់​សម្តេច​តេជោ​​ ហ៊ុន សែន​ ថ្នាក់​ខេត្ត​ ឆ្នាំ​២០២២

បានផុស

នៅ

ក្រុម​បាល់ទាត់​ភ្នំពេញ​ហ្គាឡាក់ស៊ី​បាន​គ្រង​​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន​ លើក​ទី​១៦ ថ្នាក់​ខេត្ត ឆ្នាំ​២០២២ បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ដោយ​លទ្ធផល ១-០ ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បាន​ប្រព្រឹត្ត​​ទៅ​៩០​នាទី​ពេញ ប៉ុន្តែ​គ្រាប់​បាល់​បាន​កើត​ឡើង​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​តាំង​ពី​ដើម​វគ្គ​ទី​១​នៅ​ពេល​កីឡាកររបស់​ភ្នំពេញ​ហ្គាឡាក់​​ស៊ី ម៉ាត់ សេតម៉ូស្លីម តែត​ចូល​ទី​របស់​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​សម្រេច​តាំង​ពី​នាទី​ទី២។

បន្ទាប់​ពី​​មាន​គ្រាប់​បាល់តាំង​ពី​ដើម​វគ្គ​ទី​១ ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​វគ្គ​ទី​២ ប៉ុន្តែ​គ្មាន​សំណាង​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ភ្នំពេញ​​ហ្គាឡាក់​ស៊ី​ឡើយ ខណៈ​ខ្សែ​ការពារ​ពារ​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​មួយ​នេះ​ការពារ​បាន​ល្អ។

ការ​ឈ្នះ​ជើង​​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី១​៦​ ថ្នាក់​ខេត្ត​នេះ ក្រុម​ភ្នំពេញ​ហ្គា​ឡាក់ស៊ី​​ទទួល​បាន​ពាន​រង្វាន់ មេដាយ​មាស និង​ប្រាក់​រង្វាន់​ចំនួន ១៧លាន​រៀល ហើយ​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​​រង្វាន់ ៨.៥ លាន​រៀល និង​ក្រុម​លេខ​៣​បាន​ទៅ​ក្រុម ឬទ្ធីសែន មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់ ៦លាន​រៀល៕

ជ័យលាភី និង​ប្រាក់​រង្វាន់

  • ជើង​ឯក៖ ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ទទួល​បានពាន​​មួយ​ ​មេដាយ​មាស​៣៥​គ្រឿង​ និង​ប្រាក់​រង្វាន់ ១៧​ ​លាន​រៀល។
  • ជើង​ឯក​រង៖ ខេត្ត​ឧត្តរ​មាន​ជ័យ ទទួល​បាន​មេដាយ​ប្រាក់​៣៥​គ្រឿង និង​ប្រាក់​រង្វាន់ ៨.៥​ ​លាន​រៀល។
  • លេខ​៣៖ ក្រុម​ឬទ្ធីសែន ទទួល​បាន​មេដាយ​សំរឹទ្ធ​៣៦​គ្រឿង និង​ប្រាក់​រង្វាន់ ៦​លាន​រៀល។
  • អ្នក​ស៊ុត​ចូល​ទី​ច្រើន៖ អ៊ុង វិសាល មក​ក្រុម​​ខេត្តស្វាយ​រៀង រក​បាន១៧គ្រាប់ ទទួល​បាន​ស្បែក​ជើង​មាស និង​ប្រាក់​រង្វាន់ ​១,៦លាន​រៀល។
  • អ្នក​ចាំទី​ល្អ៖ ស៊ុប អះម៉ាក់​ មក​ពី​ភ្នំពេញ​ហ្គាឡាក់​ស៊ី ទទួល​បាន​ស្រោម​ដៃ​មាស​ និង​ប្រាក់​រង្វាន់ ​១,៦លានរៀល។​
  • គ្រូ​បង្វឹក​ល្អ៖ ផាន់​ ហៃ មក​ពី​ភ្នំ​ពេញ​ហ្គា​ឡាក់ស៊ី ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់ ​១,៦លានរៀល។​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

ទ័ព អ៊ុយក្រែន រត់ចោលរថក្រោះដែលបងធំ អាមេរិក ផ្ដល់ឲ្យលើសមរភូមិ​ប្រយុទ្ធជាមួយ រុស្ស៊ី

ព័ត៌មានជាតិ៤ នាទី មុន

ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬយ៉ាងយូរដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ព្រមានហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ព្រោះរដ្ឋមានគម្រោងគាំទ្ររួចស្រេច

ព័ត៌មានជាតិ២ ម៉ោង មុន

មិនខុសពីឳពុកឡើយ សម្ដេចធិបតីអះអាងថា ដាច់ខាតត្រូវតែជីកព្រែកហ្វូណនតេជោ ដើម្បីខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម