Connect with us

កីឡា

មកស្គាល់ក្រុមលីគទី២ ម៉ាឡេស៊ី ដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយល្ងាចនេះ

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបន្តការប្រកួតចុងក្រោយរបស់ខ្លួនល្ងាចនេះទល់នឹងក្លិប UiTM FC ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាប្រទេសម៉ាឡេស៊ី។

មុនការប្រកួតមកដល់ ‘កម្ពុជាថ្មី’ សូមធ្វើការបង្ហាញប្រវត្តិក្លិប UiTM FC ដែលព្រះខ័នរាជស្វាយរៀង ត្រូវតតាំងលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបទាំងពីរ។

ក្លិប UiTM FC ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ មានមូលដ្ឋាននៅរដ្ឋ Selangor មានចម្ងាយប្រមាណ​៣០គីឡូ​ម៉ែត្រពីទីក្រុង Kuala Lumpur។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើតឡើងក្នុងឆ្នាំ២០០៨ ក្លិប UiTM FC បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខណ្ឌបាល់ទាត់ម៉ាឡេស៊ី ដោយចូលរួមជាមួយលីគលំដាប់ទី៣ (Malaysia FAM League) ក្នុងឆ្នាំ២០០៩។ ក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០១២ ហើយត្រូវបានដំឡើងទៅលីគលំដាប់ទី២ (Malaysia Premier League) ក្នុងឆ្នាំ២០១៣។ ដោយជំនួសក្លិប USM FC ដែលបានដកខ្លួនចេញដោយសារបញ្ហាហិរញ្ញវត្ថុ។

នៅរដូវកាល២០១៩ ក្លិប UiTM FC ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងលីគទី២។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែបញ្ហារបស់ក្លិប PKNS FC ពួកគេក៏ទទួលបានឱកាសរបស់ខ្លួនដើម្បីឡើងទៅលេងក្នុងលីគកំពូល (Malaysia Super League 2020) ជាលើកដំបូងសម្រាប់ក្លិបចាប់តាំងពីបង្កើតមក។ បន្តនៅលីគកំពូលបាន ២រដូវកាល រហូតដល់រដូវកាល២០២១ បានធ្លាក់មកលីគទី២ វិញ ដែលកំពុងប្រកួតនៅពេលបច្ចុប្បន្ននេះ។

ក្រុមនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យមួយ (Universiti Teknologi MARA) ដែលជាសាកលវិទ្យាល័យរដ្ឋរបស់ប្រទេសម៉ាឡេស៊ី មានមូលដ្ឋាននៅ Shah Alam, Selangor។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ដែលត្រូជួបជាមួយក្រុម UiTM FC នៃលីគទី២ ម៉ាឡេស៊ី នឹងធ្វើឡើងនាវេលាម៉ោង ៤:០០ល្ងាច (ម៉ោងនៅកម្ពុជា)៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម