កីឡា
តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ កីឡាករបាល់ទះ វឿន វាសនា ផ្ទេរទៅលេងក្លឹបនៅវៀតណាម២សប្តាហ៍
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា និងជាសមាជិកក្លឹបអាជីពវិសាខា វឿន វាសនា បានផ្ទេរទៅលេងនៅក្លឹបអាជីពរបស់ប្រទេសវៀតណាម Long An ក្នុងរយៈពេលពីរសប្តាហ៍ដែលនឹងទទួលបានតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារអាមេរិក។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងកាលពីយប់មិញថា អបអរសាទរ កីឡាករបាល់ទះរបស់វិសាខា វឿន វាសនា បានបំបែកកំណត់ត្រាតម្លៃខ្លួនជាប្រវត្តិសាស្ត្រក្នុងពិភពកីឡាបាល់ទះកម្ពុជាដែលបានផ្ទេរទៅលេងនៅក្លឹប Long An រយៈពេលពីរសប្តាហ៍ជាមួយនឹងតម្លៃខ្ទង់ម៉ឺនដុល្លា….។
ទោះបីជាយ៉ាងណា លោកអគ្គលេខាធិការរូបនេះមិនបានបញ្ជាក់លំអិតថាតើតម្លៃខ្លួនចំនួនប៉ុន្មានដែលកីឡាករ វឿន វាសនា ទទួលបាន។ កន្លងមក កីឡាករបាល់ទះកម្ពុជាក៏ធ្លាប់បានទៅលេងនៅប្រទេសថៃដែលទទួលបានប្រាក់កម្រៃច្រើនគួរសមដែរ។
ការចាប់អារម្មណ៍ពីប្រទេសដទៃមកលើកីឡាករបាល់ទះកម្ពុជាបានកើតមានឡើង បន្ទាប់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយសំរិទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក៏ដូចជាមានកំណត់ត្រាឈ្នះក្រុមបាល់ទះជម្រើសជាតិថៃជាលើកដំបូងដែរ។

សូមបញ្ជាក់ថា វឿន វាសនា មានកម្ពស់១.៩២ម៉ែត្រ មកពីខេត្តបាត់ដំបងគឺជាសមាជិកក្លឹបបាល់ទះអាជីពវិសាខា និងក្រុមបាល់ទះជម្រើសជាតិកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


