ព័ត៌មានអន្ដរជាតិ
ទីបំផុត ប៉ូលិស ឡាវ ចាប់ខ្លួនក្រុមចោរបាញ់ស្ទាក់រថយន្តលើផ្លូវល្បឿនលឿន បានហើយ
ប្រតិបត្តិការរបស់សមត្ថកិច្ចខេត្តវៀងច័ន្ទប្រទេសឡាវបានឈានដល់ការចាប់ខ្លួនក្រុមចោរប្លន់ដែលបាញ់ស្ទាក់រថយន្តនៅលើផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងវៀងច័ន្ទដល់ទីក្រុងវ៉ាងវៀង បានចំនួន ៧ នាក់ដែលក្នុងនោះក៏មានស្ត្រីចូលរួមសកម្មភាពនេះផងដែរ ។

លោកវរសេនីយ៍ទោ Buathong Baliban ប្រធានការិយាល័យនគរបាលនៃកងបញ្ជាការរក្សាសន្តិសុខខេត្តវៀងច័ន្ទបាននិយាយថា ដោយតាមដានតម្រុយពីរថយន្តដែលប្រើប្រាស់ក្នុងការបង្កហេតុនេះ សមត្ថកិច្ចខេត្តបានរកឃើញអ្នកចូលរួមធ្វើសកម្មភាពស្ទាកក់បាញ់សរុបទាំងអស់ចំនួន ៧ នាក់ក្នុងនោះមានប្រុស ៤ នាក់ និងស្រី ៣ នាក់ ហើយពេលនេះប៉ូលិសក៏បានចាប់ខ្លួនពួកគេទាំងអស់រួចហើយផងដែរ ។
លោកវរសេនីយ៍ទោ Buathong Baliban បានបន្តថា ខណៈពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងពន្លឿនការស៊ើបអង្កេតដើម្បីទទួលបានព័ត៌មានបន្ថែម អំពីមូលហេតុដែលឈានដល់ការបង្ករហេតុទាំងនេះ ហើយសមត្ថកិច្ចនឹងធ្វើសន្និសីទសារព័ត៌មានលម្អិតនៅពេលខាងមុខម្តងទៀត បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត ។

គួរបញ្ជាក់ថា ករណីក្រុមចោរប្លនដែលប្រើប្រាស់អាវុធបាញ់ស្ទាក់រថយន្តនេះបានកើតឡើងកាលពីថ្ងៃទី ៥ ខែមិថុនា នៅមាត់ផ្លូវរូងក្រោមដីតាមផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងវៀងច័ន្ទទៅទីក្រុងវ៉ាងវៀង ស្ថិតក្នុងភូមិសាស្ត្រខេត្តវៀងច័ន្ទ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ ភ្លៀងធ្លាក់មួយមេធំនៅ ហាណូយ លិចផ្លូវច្រើនកន្លែង ខូចទាំងម៉ូតូអ្នកដំណើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


