ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់មួយមេធំនៅ ហាណូយ លិចផ្លូវច្រើនកន្លែង ខូចទាំងម៉ូតូអ្នកដំណើរ
ផ្លូវជាច្រើនកន្លែងក្នុងទីក្រុងហាណូយរបស់ប្រទេសវៀតណាមត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីល្ងាចថ្ងៃចន្ទ ។

យោងតាមអ្នកយកព័ត៌មានរបស់កាសែត Tuoi Tre បានឲ្យដឹងថា ទឹកជំនន់ពីភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរនេះបានកើតឡើងនៅតាមដងផ្លូវជាច្រើនដូចជា ផ្លូវ Tran Binh, ផ្លូវ Phan Van Truong, ផ្លូវ Vuong Thua Vu, ផ្លូវ Bui Xuong Trach, ផ្លូវ Nguyen Khuyen, ផ្លូវ Phan Boi Chau និងផ្លូវ Ly Thuong Kiet ។
ចំណែករបាយការណ៍របស់ក្រុមហ៊ុនប្រព័ន្ធលូទីក្រុងហាណូយបានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកអមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់បានចាប់ផ្ដើមបោកបក់ពេញរាជធានីនៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ថ្ងៃចន្ទ ។

ក្នុងរយៈពេលត្រឹមតែ ២៥ នាទីប៉ុណ្ណោះ សង្កាត់ Cau Giay របស់ទីក្រុងហាណូយបានកត់ត្រាកម្ពស់ទឹកភ្លៀង ៦១.៨ មីលីម៉ែត្រ ខណៈភ្លៀងធ្លាក់ពី ៣០ ទៅ ៥០ មីលីម៉ែត្រត្រូវបានកត់ត្រានៅក្នុងសង្កាត់ Dong Da, សង្កាត់ Thanh Xuan និងសង្កាត់ Hoan Kiem ក្នុងរយៈពេលដូចគ្នានេះ ។
ក្រោយមកមិនបានប៉ុន្មានផង បរិមាណទឹកភ្លៀងនៅសង្កាត់ Cau Giay បានកើនឡើងដល់ ១៣២ មីលីម៉ែត្រ ខណៈទឹកជំនន់នេះក៏បណ្តាលឲ្យខូចម៉ូតូរបស់អ្នកធ្វើដំណើរតាមដងផ្លូវ ទឹកហូរចូលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ហើយក៏បានបណ្ដាលឲ្យមែកឈើបាក់ធ្លាក់មកលើផ្លូវ និងស្ទះចរាចរណ៍ផងដែរ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី អាចអូសបន្លាយសង្គ្រាមរយៈពេល ១ ឆ្នាំទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


