ព័ត៌មានអន្ដរជាតិ
អង់គ្លេសបើកកិច្ចប្រជុំបន្ទាន់ ក្រោយប្រទេសជាច្រើននៅអឺរ៉ុបបិទទ្វារមិនទទួលទំនិញ និងអ្នកដំណើរមកពីអង់គ្លេស
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងចូលរួមកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាទៅលើការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ ទាំងចេញទាំងចូលប្រទេសរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងប្រទេសជាច្រើនដែលបដិសេធមិនទទួលជើងហោះហើរមកពីចក្រភពអង់គ្លេស។ នេះបើតាមសម្តីអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃអាទិត្យ បណ្តាប្រទេសជាច្រើននៅអឺរ៉ុប បានចាប់ផ្តើមបិទទ្វារមិនទទួលអ្នកដំណើរមកពីចក្រភពអង់គ្លេសនោះឡើយ ក្រោយប្រទេសនេះ កំពុងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងទីក្រុងឡុង និងតំបន់ភាគខាងត្បូងប្រទេសដែលកំពុងផ្ទុះរាតត្បាតកាន់តែខ្លាំង។
កាលពីរាត្រីថ្ងៃអាទិត្យ រដ្ឋាភិបាលបារាំងបាននិយាយថា ខ្លួននឹងផ្អាកការធ្វើដំណើរមកពីចក្រភពអង់គ្លេសគ្រប់រូបភាព រយៈពេល ៤៨ម៉ោង (គិតចាប់ពីថ្ងៃប្រកាស) រាប់បញ្ចូលទាំងការដឹកទំនិញ ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក នាំឲ្យកំពង់ផែអង់គ្លេស Dover បានប្រកាសផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នដូចគ្នា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន