Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ជំនាញ នឹង​ជូន​ប្រាក់រង្វាន់​១​ពាន់​ដុល្លារ​ប្រសិន​រាយការណ៍ ប្រាប់​ករណី​ជន​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​ចម្ការ​ពូជ​ឈើ​គ្រញូង

បានផុស

នៅ

សៀមរាប ​៖ ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២២​នេះ​ថា សាធារណជន​ដែល​បាន​ស្គាល់ ដឹង ដំណឹង ពាក់ព័ន្ធ​និង​ជនល្មើស​ហើយ​បាន​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​រហូត​ឈាន​ទៅ​ចាប់​ជនល្មើស​បាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នឹង​ជូន​រង្វាន់​ជា​ប្រាក់​ចំនួន ១០០០​ដុល្លារ (​មួយ​ពាន់ ដុល្លារ​អា​មេ​រិច​) ហើយ​ព័ត៌មាន​ត្រូវបាន​រក្សា​ជាការ​សម្ងាត់​ជូន​មិនអោយ​មាន​បញ្ហា​ដល់​អ្នកផ្តល់​ព័ត៌មាន​ខា​ង​លើ​នេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង​ថា នាពេល​ថ្មីៗ​កន្លងមកនេះ មាន​ជនខិលខូច​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​កាប់​ដើមឈើ​ពូជ​ប្រភេទ​គ្រញូង​ចំនួន បួន​ដើម ដែលមាន​អាយុកាល​ប្រមាណ​៥០​ឆ្នាំ​មកហើយ ដែលជា​បទល្មើស​ឧក្រឹដ្ឋ​បង្ក​ការបាត់បង់​ទ្រព្យសម្បត្តិ សាធារណៈ របស់​រដ្ឋ​ដ៏​មានតម្លៃ នៅក្នុង​ចម្ការ​ពូជឈើ​គ្រញូង​ដែលមាន​ទំហំ ១ ៨៨០ ហិកតា ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ កន្ទួត ស្រុក​ស្វាយ​លើ និង​ឃុំ​ឃុន​រាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប​ត្រូវបាន​គ្រប់គ្រង​និង​អភិវឌ្ឍ​តាំងពី​ឆ្នាំ​២០០១ ក្នុង​គោលបំណង​ថែរក្សា​ជីវចម្រុះ អភិរក្ស​ធនធាន​សេនេទិច​ព្រៃឈើ តំបន់​លំហែ​កម្សាន្ត​និង​សម្រាប់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។

ដោយ​តំបន់​នេះ មាន​សក្តានុពល​ធនធាន​ព្រៃឈើ​ដ៏​មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន ចេញប្រកាស​លេខ​៦០២ ប្រក​.​កសក​ទទួលស្គាល់ ជា​តំបន់​ស្តារ​និង​អភិវឌ្ឍន៍​ព្រៃឈើ ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០១៦។

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដ៏​ទទូច​ចំពោះ សាធារណជន​ដែល​បាន​ស្គាល់ ដឹង ដំណឹង ពាក់ព័ន្ធ​និង​ជនល្មើស​ហើយ​បាន​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​រហូត​ឈានទៅ​ចាប់​ជនល្មើស បាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នឹង​ជូន​រង្វាន់​ជា​ប្រាក់​ចំនួន ១ ០០០​ដុល្លារ (​មួយ​ពាន់ ដុល្លារ​អា​មេ​រិច​) ហើយ​ព័ត៌មាន​ត្រូវបាន​រក្សា​ជាការ​សម្ងាត់​ជូន​មិនអោយ​មាន​បញ្ហា​ដល់​អ្នកផ្តល់​ព័ត៌មាន​ខា​ង​លើ​នេះ ឡើយ ។ សូម​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​មក​លេខ​ទូរស័ព្ទ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ ( លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​) និង​រងចាំ​ទទួល​គ្រប់ពេលវេលា​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម