សេដ្ឋកិច្ច
សហគ្រិនស្រ្តី ទទូលបានការគាំពាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
សហគ្រិនស្រ្តី នៅកម្ពុជា ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ចំណេះដឹងព័ត៌មានផ្លូវច្បាប់ និងចំណេះដឹងឌីជីថល ពីអ្នកជំនាញជាតិ និងអន្តរជាតិ។

ជាក់ស្តែងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងសហគ្រិននារីសកម្ម របស់អង្គការផេកកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានរៀបចំវេទិកាសហគ្រិនស្ត្រី ស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍអាជីវកម្មរបស់ស្រ្តី» ដែលជាវេទិកាមួយប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីចែករំលែកការអនុវត្ត និងការរៀនសូត្រជុំវិញប្រធានបទ លទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន លទ្ធភាពទទួលបានចំណែកទីផ្សារ លទ្ធភាពទទួលបានព័ត៌មានផ្លូវច្បាប់សម្រាប់អាជីវកម្ម និងលទ្ធភាពទទួលបានចំណេះដឹងឌីជីថល។
ដោយសារបញ្ហាជុំវិញលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានចំណែកទីផ្សារ នៅតែជាបញ្ហាប្រឈម និងស្មុគស្មាញសម្រាប់សហគ្រិនស្ត្រី កម្មវិធីនេះ ដើរតួជាវេទិកាពិភាក្សាអំពីលទ្ធភាពនៃការផ្សារភ្ជាប់សហគ្រិនស្ត្រីទៅកាន់ធនធានហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមានស្រាប់។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) បានសង្កត់ធ្ងន់ថា សហគ្រិនស្ត្រី ត្រូវការការគាំទ្រជាបន្តបន្ទាប់ចាប់ពីការទទួលបានព័ត៌មានរហូតដល់ទីផ្សារ ដើម្បីពួកគាត់អនុវត្តចំណេះដឹងអាជីវកម្មរបស់ពួកគាត់់ និងចូលរួមក្នុងទីផ្សារដែលរីកចម្រើន និងប្រកួតប្រជែងយ៉ាងឆាប់រហ័ស។ ការទទួលបានផលិតផលហិរញ្ញប្បទានប្រកបដោយសុវត្ថិភាព ចំណេះដឹងឌីជីថល ទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផល និងសេវាកម្មរបស់ពួកគេ បង្កើតផ្លូវអាជីវកម្មសម្រាប់ពួកគេដើម្បីធ្វើអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ ខណៈពេលដែលសហគ្រិនស្ត្រីវ័យក្មេងត្រូវបានផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច ពួកគេនឹងមានឥទ្ធិពលលើសហគមន៍របស់ពួកគេ និងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេស។
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា «សហគ្រិនត្រូវការលទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ និងពង្រីកអាជីវកម្មរបស់ខ្លួន ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកហិរញ្ញប្បទាន ដើម្បីប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ឱ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់លើលទ្ធភាពសងត្រលប់ជាជាងទ្រព្យធានា ដោយប្រើព័ត៌មានពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)។»
ជាមួយគ្នានេះ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការពង្រឹងសមត្ថភាព ជាពិសេសទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការកម្ចី សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងការចុះបញ្ជីអាជីវកម្ម។» លោកជំទាវបានបន្តទៀតថា «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសមាគម អង្គការក្រៅរដ្ឋាភិបាល ជាពិសេសសហគ្រិនស្ត្រីផ្ទាល់ គឺជាភារកិច្ចចាំបាច់ចម្បង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


