Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្អាកការលក់យន្តហោះគ្មានមនុស្សបើកទំនើបទៅឲ្យអ៊ុយក្រែន ព្រោះខ្លាចធ្លាក់ដល់ដៃរុស្ស៊ី 

បានផុស

នៅ

ផែនការរបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការលក់យន្តហោះគ្មានមនុស្សបើកធុនធំចំនួន ៤គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនត្រូវបានផ្អាក ដោយសារការភ័យខ្លាចថា យន្តហោះដ៏ទំនើបនេះ អាចធ្លាក់ទៅក្នុងដៃសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំទាស់ផ្នែកបច្ចេកទេសចំពោះការលក់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលនៃការត្រួតពិនិត្យយ៉ាងស៊ីជម្រៅ ដោយរដ្ឋបាលសន្តិសុខបច្ចេកវិទ្យាការពារជាតិ របស់មន្ទីរបញ្ចកោណ។ មន្ត្រី​បី​នាក់​បាន​និយាយ​ថា មុន​នេះ ​ផែនការ​ដែល​បានគិតគូរ​ចាប់តាំង​ពី​ខែ​មីនាមក គឺ​ត្រូវ​បាន​អនុម័ត​ដោយ​សេតវិមានរួចទៅហើយ។

គម្រោងលក់យន្តហោះគ្មានមនុស្សបើកធុន MQ-1C Grey Eagle ចំនួនបួនគ្រឿងទៅឲ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ត្រូវបានរាយការណ៍ជាលើកដំបូងដោយ Reuters នៅដើមខែមិថុនា។

ការ​ជំទាស់​នឹង​ការ​នាំ​ចេញ​យន្តហោះ​គ្មាន​មនុស្ស​បើកដែលអាចបំពាក់ដោយកាំជ្រួច Hellfire ទាំងនេះ ​បាន​កើត​ឡើង​ដោយ​សារ​ក្តី​បារម្ភ​ថា រ៉ាដា និង​ឧបករណ៍​ស៊ើបការណ៍​នៅ​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក ​អាច​បង្កើត​ហានិភ័យ​សន្តិសុខ​សម្រាប់​សហរដ្ឋ​អាមេរិក ប្រសិន​បើ​វា​ធ្លាក់​ទៅ​ក្នុង​ដៃ​រុស្ស៊ី។

ប្រភពបាននិយាយថា ការពិចារណានេះ ត្រូវបានគេមើលរំលងនៅក្នុងការពិនិត្យលើកដំបូង ប៉ុន្តែបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅមន្ទីរបញ្ចកោណកាលពីចុងសប្តាហ៍មុន។

មន្ត្រីអាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការសម្រេចចិត្តថាតើត្រូវបន្តឬមិនបន្តជាមួយនឹងកិច្ចព្រមព្រៀងនេះ បច្ចុប្បន្នកំពុងត្រូវគេពិនិត្យនៅបញ្ជាការនៅមន្ទីរបញ្ចកោណ ប៉ុន្តែពេលវេលានៃការសម្រេចចិត្តណាមួយគឺមិនទាន់ច្បាស់លាស់ទេ។

ដំណោះស្រាយមួយ ដើម្បីជំរុញការលក់ឲ្យដំណើរការទៅបាន គឺត្រូវផ្លាស់ប្តូរកញ្ចប់រ៉ាដា និងឧបករណ៍ចាប់សញ្ញាដែលមានស្រាប់ ទៅដាក់ឧបករណ៍ដែលមិនសូវទំនើបវិញ ប៉ុន្តែការធ្វើបែបនេះអាចចំណាយពេលរាប់ខែដើម្បីសម្រេច។

យោងតាមឯកសារថវិការបស់កងទ័ព បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកប្រភេទ Grey Eagles នេះគឺមានតម្លៃ ១០ លានដុល្លារក្នុងមួយគ្រឿង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ លោក Johnson ធ្វើដំណើរទស្សនកិច្ចលើកទី២ យ៉ាងភ្ញាក់ផ្អើលនៅទីក្រុង កៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម