កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង មួយរូបថាបានលេងជាមួយឈុតធំ ទទួលបានបទពិសោធន៍ទាំងពីគ្រូបង្វឹក និងរៀមច្បង
កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង និងជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជា U-23 កម្ពុជា ជូ ស៊ីនទី បានចាត់ទុកការបានលេងនៅឈុតធំ ធ្វើឲ្យខ្លួនទទួលបានបទពិសោធន៍ពីគ្រូ និងរៀមច្បង។
ជូ ស៊ីនទី បានបង្ហាញខ្លួន ២ប្រកួតជាមួយជម្រើសជាតិកម្ពុជាឈុតធំ ប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) ពូល D នៅប្រទេសឥណ្ឌា។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បាននិយាយថា «ការបានមកលេងជាមួយឈុតធំ ជារឿងដ៏ល្អខ្លាំងពីព្រោះបានបទពិសោធន៍ច្រើនពីបងៗ និងគ្រូបង្វឹកនៅទីនេះ។ វាអាចជារឿងដ៏ល្អច្រើន សម្រាប់ការប្រកួតផ្សេងៗនៅពេលខាងមុខ»។
ស៊ីនទី ក៏មានអាយុគ្រប់លក្ខខណ្ឌដើម្បីចូលរួមប្រកួតផងដែរ (អាយុក្រោម ២៣ឆ្នាំ)។ រូបគេបានចាត់ទុកស៊ីហ្គេម ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាក្ដីស្រមៃក្នុងការចូលរួម ប៉ុន្តែក៏មិនហ៊ានដាក់ក្ដីរំពឹងខ្ពស់ថា នឹងក្លាយទៅជាផ្នែកមួយនៃក្រុម។ យ៉ាងណាមិញគេរំពឹងថា ការមានឱកាសចូលរួមជាមួយក្រុមឈុតធំ គឺជាកត្តាជំរុញអាចឲ្យគេឈានដល់កម្រិតណាមួយ។ «ស៊ីហ្គេម គឺជាព្រឹត្តិការណ៍មួយដ៏ធំសម្រាប់កម្ពុជា និងជាក្ដីស្រមៃសម្រាប់កីឡាករគ្រប់រូប ហើយធ្វើឡើងក្នុងស្រុកទៀត។ ខ្ញុំមិនដឹងពេលខាងមុខទៅជាយ៉ាងណាទេ ប៉ុន្តែខ្ញុំនឹងព្យាយាមដើម្បីមានឈ្មោះលេងស៊ីហ្គេមនៅក្នុងស្រុក។»
គួរបញ្ជាក់ថា ជូ ស៊ីនទី មានស្រុកកំណើតនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមលេងបាល់ដំបូងនៅអំឡុងឆ្នាំ២០១៣ ដោយបានចូលហាត់ជាមួយក្រុមមួយនៅជិតស្រុកកំណើត ប៉ុន្តែហ្វឹកហាត់តែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ។
បន្ទាប់មក រូបគេក៏បានចូលហ្វឹកហាត់ជាមួយក្រុមវ៊ិចតូរីយ៉ាប៉ោយប៉ែត (Victory Poi Pet FC)។ លុះចូលដល់ឆ្នាំ២០១៦ ស៊ីនទី បានធ្វើតេស្តជាប់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី និងបានទទួលការហ្វឹកហាត់កម្រិតអាជីពមួយកម្រិតទៀត។ រហូតដល់ឆ្នាំ២០២១ រូបគេបានចូលរួមជាមួយក្លិបនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀង រហូតដល់បច្ចុប្បន្ន៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


