ព័ត៌មានជាតិ
ក្រុមអ្នកជំនួញនៅខេត្តកោះកុង ទទួលបានការយល់ដឹងអំពីច្បាប់ធ្វើអាជីវកម្ម ប្រកបដោយទំនុកចិត្ត
ក្រុមពាណិជ្ជករ អាជីវករ សេវាករ និងប្រជាកសិករបែបជំនួញនៅខេត្តកោះកុង បានទទួលការយល់ដឹងបន្ថែម អំពីច្បាប់គិតយុត្តធ្វើអាជីវកម្មប្រកបដោយទំនុកចិត្ត ឈរលើគោលការណ៍ច្បាប់មិនក្លែងបន្លំ ក្រោមការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្ត។

លោក ភារៈ ជាម្ចាស់ចម្ការទុរេនប៊ុនថេរកសិករ និងអ្នកស្រី ឈាន ចាន់ធី ម្ចាស់សិប្បកម្មផលិតសាប៊ូ CTT ជាអ្នកចូលរួមសិក្ខា ស្តីពី ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។
តំណាងប្រជាកសិករ និងសិប្បករនៅខេត្តកោះកុង ឱ្យដឹងថា ពួកគាត់ពិតជារីករាយដែលបានទទួលចំណេះដឹងបន្ថែមមួយទៀតអំពីយន្តការច្បាប់ គឺទី១. ច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ទី២.ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទី៣.ច្បាប់ស្តីពីការប្រកួតប្រជែង និងទី៤.ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា។

បើតាមលោក ភារៈ និងអ្នកស្រី ចាន់ធី យល់ថា នេះជាឱកាសដ៏ល្អមួយសម្រាប់ការធ្វើជំនួញរបស់ខ្លួនក៏ដូចជាពាណិជ្ជករ សេវាករ ប្រតិបត្តិករ អាជីវករ និងប្រជាកសិករទូទៅនៅះទេ ក្រោយបានជ្រួលជ្រាបផ្នែកច្បាប់ពាណិជ្ជកម្មទាំងនេះ។ រាល់ធ្វើអាជីកម្ម ស្ថិតនៅភាពទំនុកចិត្តខ្ពស់តាមផ្លូវច្បាប់ និងបន្តពង្រឹងគុណភាពផលិតផល នាំចេញទៅលក់នៅលើទីផ្សារ បានកាន់តែទូលំទូលាយ។

ពេលមិនទាន់មកចូលរួមសិក្ខាផ្នែកពាណិជ្ជកម្ម ពួកគាត់ទាំងពីររូបនៅពុំទាន់យល់ច្បាស់លាស់នៅឡើយទេ អំពីនីតិវិធីការវិនិយោគរកស៊ី ពង្រឹង និងពង្រីកគុណភាពផលិតផលដែលសម្រេចបាន។ ដូច្នេះពួកគាត់ស្នើសុំក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម បន្តបង្កើនការផ្សព្វផ្សាយអប់រំ អំពីច្បាប់នេះបន្ថែមទៀតទៅកាន់បណ្តាក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាករ និងប្រជាកសិករ ជៀសវាងធ្វើពាណិជ្ជកម្មប្រឈមនឹងទោសទណ្ឌប្រការណាមួយ។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ពន្យល់នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ថា ការផ្សព្វផ្សាយច្បាប់ ៤ខាងលើនេះ គឺធ្វើឡើងក្រោយពីរដ្ឋសភាអនុម័ត្តឱ្យប្រើប្រាស់ និងត្រូវអនុវត្តជាធរមាន។ កន្លងទៅ ពេលមិនទាន់មានទាំងនេះ ក្រុមពាណិជ្ជករ អាជីករ សេវាករ ប្រតិបត្តិករមួយចំនួនធំ ធ្វើជំនួញពុំទាន់បានពេញលេញចំពោះមុខច្បាប់ទេ ហើយងាយការប្តឹងផ្តល់ទៅតុលាការជាហូរហែរ។

លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បន្ថែមទៀតថា គោលដៅនៃច្បាប់ ការពារ និងតម្រូវឱ្យអាជីករ ពាណិជ្ជករ និងសេវាករ ចាំបាច់បង្កើតផលិតផលដែលមានគុណភាព មិនក្លែងបន្លំ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ដូច្នេះលោកជឿជាក់ថា ទៅអនាគត គ្រប់ពាណិជ្ជករ អាជីករ និងសេវាករនៅកម្ពុជា នឹងមានភាពស្មោះត្រង់តាំងលក់ផលិតផលរបស់ខ្លួនដោយលើគោលការណ៍ច្បាប់ជាកំហិត។
ទណ្ឌកម្មនៅក្នុងច្បាប់ទាំង ៤ខាងលើ មានជាការព្រមានជាលាយលក្ខណ៍អក្សរ ផាកពិន័យជាប្រាក់ ទោសវិន័យជាប្រាក់ និងដាក់ពន្ធនាគារ ព្រមទាំងការព្យួរ ការដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ចេញការបញ្ជី ពាណិក្ម អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មនិងសេវាកម្មជាដើម។
ចំណែកឯលោក ចាង ជាវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ក៏ថ្លែងអំណអរគុណក្រសួងពាណិជ្ជកម្ម ដៃគូក្រុមហ៊ុន មន្ទីរ អាជ្ញាធរពាក់ព័ន្ធដែលបង្កើតឱ្យមានកម្មវិធីផ្សព្វផ្សាយច្បាប់ដ៏មានសារៈសំខាន់នេះជូនដល់អ្នកជំនួញក្នុងខេត្តកោះកុង។
លោក ចាង ជាវិញ រំពឹងដែរថា កាលណាក្រុមអាជីវករ និងពាណិជ្ជករ ជ្រួលជ្រាបពីច្បាប់ហើយនោះ ពួកគាត់នឹងធ្វើអាជីវកម្មដោយភាពស្មោះត្រង់ និងមិនភ័យខ្លាចការចំពោះមុខច្បាប់ ជាពិសេសវាជាឱកាសពង្រឹងអាជីវកម្មឱ្យកាន់តែទូលំទូលាយ រីកចម្រើន និងទំនុកចិត្តពីអតិថិជននៅលើទីផ្សារ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


