ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធរ៉ុកកែតដ៏មានអានុភាពរបស់អាមេរិក ដឹកទៅដល់ អ៊ុយក្រែន ហើយ (មានវីដេអូ)
អ៊ុយក្រែននិយាយថា ខ្លួនទទួលបានប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកហើយ។ នេះជាប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដ៏មានអានុភាព ដែលទីក្រុង កៀវ សង្ឃឹមថា អាចជួយទប់ទល់នឹងការវាយលុករបស់រុស្ស៊ីបាន។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានសរសេរនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនាថា “HIMARS បានមកដល់ប្រទេសអ៊ុយក្រែនហើយ។ សូមអរគុណដល់សហការី និងមិត្តរបស់ខ្ញុំ លោក Lloyd J. Austin សម្រាប់ឧបករណ៍ដ៏មានឥទ្ធិពលទាំងនេះ! រដូវក្តៅនឹងក្តៅសម្រាប់អ្នកកាន់កាប់រុស្ស៊ី។ ហើយជារដូវក្តៅចុងក្រោយមួយ សម្រាប់ពួកគេមួយចំនួន”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថាតើ មានប្រព័ន្ធចំនួនប៉ុន្មានដែលបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន។
ការប្រកាសនេះកើតឡើង ចំពេលកងកម្លាំងរបស់ទីក្រុងមូស្គូ បានរុលទៅមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដណ្តើមយកតំបន់ឧស្សាហកម្ម Donbas ជាកន្លែងដែលអ៊ុយក្រែនភ័យខ្លាចថា កងទ័ពរបស់ខ្លួនមួយចំនួនអាចត្រូវបានឡោមព័ទ្ធនៅក្នុងក្រញាំរុស្ស៊ី។

ស្របពេលជាមួយគ្នានោះដែរ ទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនបានទទួលការធានាពីទីក្រុង កៀវ ថា អាវុធរយៈចម្ងាយឆ្ងាយទាំងនេះ នឹងមិនត្រូវបានប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ីទេ ចំពេលមានការព្រួយបារម្ភអំពីការរីកកាន់តែធំនៃជម្លោះ។
ថ្វីបើលោកខាងលិចបានបញ្ជូនសព្វាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងកងកម្លាំងរបស់វិមានក្រឹមឡាំងក៏ដោយ ប៉ុន្តែទីក្រុង កៀវ បានត្អូញត្អែរថា ខ្លួនទទួលបានតែផ្នែកខ្លះនៃអ្វីដែលខ្លួនត្រូវការប៉ុណ្ណោះ និងកំពុងទាមទារសុំអាវុធធុនធ្ងន់ជាងនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


