សេដ្ឋកិច្ច
ចរន្តសាច់ប្រាក់ ២៤លានដុល្លាររាល់ខែពីវិស័យឯកជន ជួយពលរដ្ឋជាង ១០ម៉ឺននាក់ ក្នុងខេត្តស្វាយរៀង
បច្ចុប្បន្នរោចក្រសហគ្រាសចំនួន ២៥២ កន្លែង បាននិងកំពុងផ្តល់ការងារដល់ពលរដ្ឋក្នុងខេត្តស្វាយរៀងចំនួនជាង ១០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់លោករបស់លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង។

ថ្លែងនៅក្នុងវេទិកាការងារស្ដីពី “ឱកាសការងារ និងកម្មសិក្សាការងារ” កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានលើកឡើងថា ខេត្តស្វាយរៀង បច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ចចំនួន១២កន្លែង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន គ្រឹះស្ថានមីក្រូហិរញ្ញ នៅទូទាំងខេត្ត សរុប២៥២កន្លែង ដោយបង្កើតការងារដល់ប្រជាពលរដ្ឋជាង១០ម៉ឺននាក់ គិតជាមធ្យមប្រាក់ចំណូលនៅក្នុងខេត្តទាំងមូលមានប្រមាណ ២៤លានដុល្លារក្នុង១ខែ ដែលអាចចូលរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋបានល្អប្រសើរ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា វិស័យឯកជន បានជំរុញឱ្យខេត្តស្វាយរៀង ទទួលបានការអភិវឌ្ឍរីកចម្រើន ដោយសារតែប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំកសាងមាតុភូមិកម្ពុជា ចេញពីគំនរផេះផង់ ក្រោយបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។
រាជរដ្ឋាភិបាល បានចាត់ទុកថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច។ តាមរយៈគោលដៅយុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការចូលរួម និងសហការយ៉ាងពេញទំហឹងពីវិស័យរដ្ឋ និងឯកជន ជំរុញការអភិវឌ្ឍព័ត៌មានទីផ្សារការងារកម្ពុជា ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងប្រទេស និងក្រៅប្រទេស។ នេះជាការបន្ថែមរបស់លោក រស់ ផារិទ្ធ។
សូមបញ្ជាក់ថា វេទិកាការងារ ឱកាសការងារ និងកម្មសិក្សាការងារនេះ មានតំណាង អង្គភាព ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស គ្រឹះស្ថាន ចូលរួមសរុបចំនួន ១០អង្គភាព ចូលរួមផ្សព្វផ្សាយពីឱកាសការងារការចុះកម្មសិក្សាការងារ និងដំណឹងសិក្សា អាហាររូបករណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕ ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


