ជីវិតកម្សាន្ដ
អៀ ម៉េងលិ ប្រកាសដកខ្លួនពីការប្រឡង Miss Grand Cambodia យ៉ាងតក់ក្រហល់
តារាស្រីដែលនិយមការស្លៀកពាក់សិចស៊ីខើចលើខើចក្រោមសម្ញែងសាច់ខ្ចី កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ថ្មីៗនេះត្រូវបានធ្វើឲ្យមហាជននិងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញនាងប្រកាសចូលប្រឡង Miss Grand Cambodia 2022។

នុងការប្រកួត Miss Grand Cambodia 2022 តារាស្រី អៀ ម៉េងលិ មានអាយុ២៤ឆ្នាំមានកម្ពស់ ១ម៉ែត្រ ៧០ និងទម្ងន់ ៤៥ គីឡូក្រាម បានប្រកាសការតាំងចិត្តខ្ពស់ដោយសន្យានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ។ ប៉ុន្តែទោះយ៉ាងណា ការបង្ហាញវត្តមានក្នុងវិធីខាងលើនោះមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានប្រកាសដកខ្លួនវិញធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង។


ចំពោះការសម្រេចដកខ្លួនចេញនេះដែរគឺកញ្ញា អៀ ម៉េងលិ ក៏បានធ្វើការសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួនរួចហើយនិងបាននិយាយពីមូលហេតុដែលនាងដកខ្លួនចេញពីវិស័យប្រកួតប្រជែងមួយនេះថា ដោយសារមានបញ្ហាខ្លះៗហើយមួយវិញទៀត មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមប្រឡងនោះឡើយ ទើបតម្រូវឲ្យនាងដកខ្លួនចេញវិញតែម្តង។
តារាស្រីកញ្ញា អៀ ម៉េងលិ បានលើកឡើងដូច្នេះថា នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញពី Miss Grand Cambodia ហើយមូលហេតុគឺមកពីបញ្ហាខ្លះជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់អរគុណ។ សូមជម្រាបដែរថា តារាស្រីកញ្ញា អៀ ម៉េងលិ ជារឿយៗនាងតែងបង្ហាញមុខជាមួយរូបសម្ផស្សដ៏សិចស៊ីបើទោះបីជាតារាស្រីរូបនេះ រងការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសង្គមក៏ដោយនោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


