Connect with us

កីឡា

នាវាដែលម្ចាស់ក្លឹបមេឃខៀវ Man City ទើបទិញថ្មី ​ទំហំស្មើកីឡដ្ឋាន Etihad

បានផុស

នៅ

កាសែត The Sun រាយការណ៍ថា ម្ចាស់ក្លឹប Manchester City លោក Sheikh Mansour បានចំណាយប្រាក់ ៥៩៦ លានដុល្លារ ទិញនាវាប្រវែង ១៦០ម៉ែត្រ ស្មើនឹងកីឡដ្ឋាន Etihad នៃក្រុម Blue Sailing ដែលមិនធ្លាប់មានពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បញ្ជាក់​ថា​ មហាសេដ្ឋី​អារ៉ាប់រួម​អាយុ ៥១ឆ្នាំ នឹងទទួលបាន​នាវា​ធំសម្បើម​ នៅមុនរដូវកាល ២០២២/២៣ ហើយនឹងត្រូវបានដាក់ឈ្មោះថា “Blue” ជា​កិត្តិយស​ដល់​ម្ចាស់​ជើងឯក Premier League ថ្មីៗនេះ។

ទន្ទឹមនោះ ទូកធំទីបួន​លើ​ពិភពលោក​នេះ មានកាប៊ីនចំនួន ៤០ អាចផ្ទុកភ្ញៀវបានចំនួន ៤៨ នាក់ កន្លែង​កម្សាន្ត​ចំនួន ៤ និងកន្លែងក្រៅដ៏ធំមួយដែលតភ្ជាប់ទៅអាងហែលទឹកដ៏ប្រណិត។ ចំណែកបន្ទប់គេង ត្រូវបានរចនាឡើងដោយអ្នករចនាម៉ូដដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Terence Disdale ។​ នាវា​នេះ​មាន​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​សំណល់ ​ដែល​អាច​ផលិត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់។ វាមានទម្ងន់ ១៥,៣២០ តោន និងមានសមត្ថភាពល្បឿន ២១.៨ mph ​ ម៉ាស៊ីនមានទាំងម៉ាស៊ូត និងអគ្គិសនីដែលក្នុងនោះប្រេង ប្រសិន​បើ​បំពេញ​សមត្ថភាព វា​នឹង​ត្រូវ​ចំណាយ​អស់​ប្រហែល ៥​សែន​ដុល្លារ ។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​បាន​ប្រាប់ The Sun ថា “Blue គឺ​ជា​ទូក​កម្សាន្ត​លំដាប់​ពិភពលោក ទោះបីជាមាននាវាធំៗផ្សេងទៀតក៏ដោយ។ ប៉ុន្តែ​បើ​និយាយ​ពី​ភាព​អស្ចារ្យ​វិញ Blue ​មិន​អន់​ជាង​ពួក​គេ​ទេ»។” វាទំនើបទាន់សម័យ និងត្រូវបានសាងសង់ឡើងតាម​ស្តង់ដារ​ដ៏តឹងរឹងរបស់ Sheikh Mansour ។ អ្វីគ្រប់យ៉ាងដែលគាត់បានស្នើសុំ ត្រូវបានបំពេញ​ដោយអ្នក​សាងសង់​កប៉ាល់​ទាំងអស់៕”

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖The Sun


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ វិនាទី មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៨ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម