ព័ត៌មានជាតិ
យុវជនកម្ពុជាភាគច្រើនចាប់អារម្មណ៍សិក្សាទៅលើជំនាញយានយន្ត
បច្ចុប្បន្ននេះមានយុវជនកម្ពុជាភាគច្រើនបានចាប់អារម្មណ៍សិក្សាទៅលើជំនាញយានយន្តដោយសារជំនាញនេះងាយស្រួលរកការងារធ្វើពេលនិស្សិតរៀនចប់។
លោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះថាកូនខ្មែរយើងបានចាប់ផ្តើមចាប់អារម្មណ៍សិក្សាទៅលើជំនាញមេកានិក ឬយានយន្តដោយបច្ចុប្បន្ននេះមាននិស្សិតកំពុងសិក្សាចំនួន១០៨៣នាក់ ខណៈកាលពី១០ឆ្នាំមុនមាននិស្សិតចំនួន៣០នាក់ប៉ុណ្ណោះ ពោលគឺមិនសូវមានការចាប់អារម្មណ៍ទៅលើមុខជំនាញនេះទេ។

លោកបានបន្តថា ក្រៅពីមុខជំនាញមេកានិចនិស្សិតក៏ចាប់អារម្មណ៍សិក្សាច្រើនផងដែរទៅលើជំនាញអគ្គិសនីដែលមាននិស្សិតចំនួន១៧៧៥នាក់ និងជំនាញសំណង់ និងស្ថាបត្យកម្មដែលមាននិស្សិត១៣៣៣នាក់។
លោកបានបន្តទៀតថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បានបង្កើតឡើងកាលពីឆ្នាំ២០០៥ហើយរហូតមកដល់ពេលនេះមានរយៈពេល១៧ឆ្នាំមកហើយ ពោលគឺនៅមានភាពក្មេងខ្ចីជាងសាលាផ្សេងៗទៀតដោយមាននិស្សិតកំពុងសិក្សាចំនួន៥៧៤៥នាក់សិក្សាទៅលើមុខជំនាញចំនួន២១ ខណៈនៅឆ្នាំ២០៥៥មានតែ២៤៨នាក់ប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា ក្នុងចំណោមនិស្សិត៥៧៤៥នាក់ក្នុងនោះមាន៦៥ភាគរយមកពីជនបទដោយពួកគេត្រូវបង់ការសិក្សាចំនួន៤០០ដុល្លារសម្រាប់ថ្នាក់មធ្យមសិក្សានិង៦០០ដុល្លារសម្រាប់ថ្នាក់ឧត្តមសិក្សា។ យ៉ាងណាក៏ដោយ
លោកបានបញ្ជាក់ថា ទោះបីជាសិស្សនិស្សិតបង់ថ្លៃសិក្សាក៏ពិតមែនក៏រដ្ឋបានចំណាយប្រមាណ៨០០ដុល្លារបន្ថែមទៅលើនេះផងដែរដូចជាសម្ភារបណ្តុះបណ្តាលជាដើម។

លោកបានបន្ថែមឱ្យដឹងទៀតថា ការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិស្សិតទទួលបានការងារខ្ពស់ក្នុងចំណោមសិស្សនិស្សិតដែលរៀនចប់អាចទទួលបានការងារប្រមាណ៨៧ភាគរយនៅតាមក្រុមហ៊ុនធំៗជាច្រើនដូចជាក្រុមហ៊ុនវីតាល់ក្រុមហ៊ុនជីបម៉ុងនិងក្រុមហ៊ុនអ អឹមអេដែលផ្តោតទៅលើវិស័យរថយន្ត។
លោកបានឱ្យដឹងទៀតថា ចំណែកសិស្សនិស្សិតដែលនៅសល់ចំនួន១៣ភាគរយទៀតមានអ្នកខ្លះត្រូវសិក្សាបន្តទៀតនិងខ្កះទៀតចេញបើកមិខរបររកស៊ីដោយខ្លួនឯង។ ជាមួយគ្នានេះដែរ លោកនាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានបញ្ជាក់បន្ថែមទៀតថាក្រៅពីនេះក៏មាននិស្សិតមួយចំនួនបានចេញទៅធ្វើការទៅលើជំនាញផ្សេងៗនៅក្រៅប្រទេសផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


