Connect with us

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ នឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត ដែលមានសមត្ថភាពផលិត ៥០០០ម៉ែត្រគីប​ក្នុងមួយថ្ងៃ

បានផុស

នៅ

រាជធានី​ភ្នំពេញ នឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលមានទីតាំងលើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ ២ ភូមិបឹងធំ ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឲ្យដំណើរការនៃគម្រោងខាងលើនេះ ទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើលស្ថានភាពទឹក​សណ្ដស្ទឹង​ព្រែក​ត្នោត ក៏បានដឹកនាំមន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ ចុះទៅពិនិត្យ​គម្រោង​ទីតាំង​សាងសង់​ស្ថានីយ​ទឹក​ស្អាត ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញនេះផងដែរ។

បើតាមមន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោង​សាងសង់​ស្ថានីយ​ទឹក​ស្អាត ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២២ ដល់ ២០២៤ លើផ្ទៃដី ៣០ហិចតា។

រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាត​នេះ អាចផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបាន នៅភាគខាង​លិច​ឆៀង​ខាង​ត្បូងរាជធានីភ្នំពេញ នៅស្រុក​កណ្ដាល​ស្ទឹងខេត្តកណ្តាល និង​មួយ​ផ្នែក​ទៀត នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី ១ នៅឆ្នាំ ២០២៣ នឹងអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង ៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាព ឲ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឃួង ស្រេង បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​​គុ​ណបំណាច់ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា ទី១. រំដោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចពីការកាប់សម្លាប់របស់ប៉ុលពត នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ទី២. ការពារជីវិតប្រជាពលរដ្ឋកម្ពុជា ម្តងទៀតពីជំងឺកូវីដ-១៩។ ទី៣. គិតគូធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឲ្យមានរោងចក្រ​ផលិតទឹកស្អាត​នេះ តែម្ដង៕  

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម