សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្សប្រុសស្រី០៣នាក់ ជាមួយសារធាតុញៀនជាង៥១២,៤៥ក្រាមនៅស្រុកបវេល
បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី០៣នាក់ជាអ្នកប្រឡូកក្នុងវិស័យគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៣និង១០នាទី នៅចំណុចភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកប វេល ខេត្តបាត់ដំបង ដើម្បី នាំមកសាកសួរនឹងផ្តន្ទាទោសតាមផ្លូវច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរ បាលស្រុកបវេល បានដឹកមកមកលងផ្នែកប្រឹងគ្រឿងញៀន រួមសហការ ជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក សុខ និមល ជានាយការិយាល័យ បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ ខ្លួនជនសង្ស័យបានចំនួន ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនធំផង។

ប្រភពដដែលបន្តថា ជនសង្ស័យទាំង ០៣នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន:១,ឈ្មោះ ផាត សុភី ហៅ មុំ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។២,ឈ្មោះ ចាន់ ធាហៅកូវ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។៣,ឈ្មោះ សំ ដារ៉ា ភេទប្រុស អា យុ ៣៤ឆ្នាំ មាន ទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៣ថង់ទម្ងន់ ៥១២,៤៥ក្រា ម(ថ្នាំសុទ្ធ),ទូរសព្ទដៃចំនួន០៣គ្រឿង(ចាស់) ,កូនសៀវភៅបញ្ជីទិញលក់ថ្នាំញៀន០១ក្បាល,លិខិតឆ្លងដែនចំនួន ០១ក្បាល មានលេខ N019092385 ,ម៉ូតូចំនួន ០៣គ្រឿង (១.ម៉ាកហុងដាឃ្លីក ពណ៌ស បិតស្គុតពណ៌ផ្កាឈូក គ្មានស្លាកលេខ(ចាស់) ,២.ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាក លេខ (ចាស់) ,៣.ម៉ាកអ៊ិចសាយទ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1U-3344 (ស្លាកលេខក្លែងក្លាយ) ។
ក្នុងនោះជនសង្ស័យឈ្មោះ ផាត សុភី ហៅ មុំ មានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ២៧ ២ ត.ព្រ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ របស់លោក ជា វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរសារធាតុដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីរួមនឹងវត្ថុតាងកម្លាំងការិយាល័យជំនាញនៃស្នងការខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


