ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខ ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអូរស្មាច់
ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនពលករ ដែលបានធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។


ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករ ផងដែរ។ សូមបញ្ជាក់ផងដែរថា សម្រាប់នាព្រឹកនេះ ពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានចំនួន ៩៦ នាក់៕







អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ ជាសះស្បើយថែម ០២ ទៀតនៅព្រឹកនេះ ក៏មានភរិយាមន្រ្តីនៅក្រសួងមហាផ្ទៃ ០១ នាក់
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


