សេដ្ឋកិច្ច
កត្តា២ ធ្វើឲ្យការវិនិយោគនៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលកម្ពុជា ពិសេសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។

ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅសាលប្រជុំ ដឺ ព្រេមៀ សេនធ័រ សែនសុខ ខណ្ឌសែន សុខរាជធានីភ្នំពេញ។
លោកកើត ឆែ បានមានប្រសាសន៍ថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដោយបានគៀងគរ អ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជាឲ្យមានការរីកចំរើន។ ៤៣ឆ្នាំនេះភ្នំពេញ បានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ។
លោកកើត ឆែ បានបន្តទៀតថា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ ។ គេមិនអាចយកលុយមករកស៊ីដោយភាពប្រថុយប្រថាននោះទេ ។ ចំពោះកត្តាស្ថិរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងរង្វង់៧ចុច ក្នុងរយៈពេល៣០ឆ្នាំ លើកលែងតែ បរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ។

លោកអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍បន្តទៀតថា វិស័យឯកជន ជាដៃគូមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល។ ដើម្បីរក្សាបាននូវភាពរឹងមាំជាមួយវិស័យឯកជន រាជរដ្ឋាភិបាល តែងបង្កើតឡើងជាវេទិកាសាធារណៈជារៀងរាល់ឆ្នាំជាមួយវិស័យឯកជន។
លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានមានប្រសាសន៍ដែរថា គម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសអោយធុរជន អាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួននៅក្នុងមណ្ឌលពាណិជ្ជកម្មក្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


