Connect with us

ព័ត៌មានជាតិ

នគរបាលក្រុងភ្នំពេញ កោះហៅមនុស្ស៣នាក់មកអប់រំ ក្រោយផលិតវីដេអូនិយាយអាសអាភាស

បានផុស

នៅ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយមន្ត្រីប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានកោះហៅមនុស្សចំនួន ៣នាក់ ឲ្យបង្ហាញខ្លួននៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោយផលិតវីដេអូ ដោយប្រើពាក្យអាសអាភាសនៅលើបណ្ដាញសង្គមហ្វេសប៊ុសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយ មានឈ្មោះថា Kaa Offical បានបង្ហោះឃ្លីបវីដេអូមួយ មានចំណងជើងថា «វិប្បដិសារី» នៅលើសណ្តាញសង្គមហ្វេសប៊ុក។ វីដេអូនេះ គឺនិយាយទាក់ទងទៅនឹងសកម្មភាពបុរស ២នាក់ សម្តែងសកម្មភាពដោយប្រើពាក្យពេជន៍ អសីលធម៌ អាសអាភាស ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏ផ្ទុះការប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

ក្រោយបានឃើញបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានកោះហៅបុគ្គលទាំង ៣នាក់នេះ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ពួកគេ។

បុគ្កលទាំង ៣នាក់ ដែលប្រព្រឹត្តទង្វើមិនសមរម្យ ហើយនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម រួមមាន៖ ១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង) ២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ  ៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម