Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញ “សង្សារចាស់” អត្ថន័យល្អទាំងព្រម

បានផុស

នៅ

សុបិនឃើញអតីតសង្សារអាច​បកស្រាយ​បាន​ពីរ​យ៉ាងទាំង​ផ្លូវចិត្ត និង​ជំនឿ។ បើយោងទ្រឹស្តីតាមចិត្តវិទ្យា សុបិននេះ អាចមកពីអ្នកថប់បារម្ភអំពីបញ្ហាជីវភាពប្រចាំខ្លាំងពេក រហូតដល់គិតច្រើន ហើយក៏ចេះតែឃើញអ្នកនេះឬអ្នកនោះនៅក្នុងយល់សប្តិ ឬមកពីអ្នកនឹកគិតពីអតីតសង្សារ ទើបខួរក្បាលរបស់អ្នក បង្ហាញរូបភាពរបស់គេ ពេលអ្នកគេងលង់លក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមយោងតាមជំនឿ ដែលបកស្រាយចេញពីសៀវភៅសុបិន វាមានអត្ថន័យថា អ្នកហៀបនឹងទទួលបានលាភសំណាង ព្រោះថាការព្រួយ​បារម្ភ​ពី​បញ្ហា​កន្លង​មកចាប់ផ្ដើមសាបរលាប ហើយ​រឿង​ល្អ​ៗនឹងចូលមកជំនួស ក្នុងពេលឆាប់ៗ។

សម្រាប់​អ្នក​នៅ​លីវ​ ក្នុង​រយៈពេល​នេះ​ អ្នកអាច​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។ វាជាស្នេហាថ្មីដែលភ្លឺស្វាងជាងអ្នកមុនៗ។ មិនតែប៉ុណ្ណោះ អ្នកនឹងមានមនុស្សចោមរោមចង់ស្គាល់ និងចង់រាប់អានជាភឿនមិត្ត។

ក្នុងន័យការងារ អ្នកនឹង​មាន​ការ​រីក​ចម្រើន​ក្នុង​ទិស​ដៅ​ល្អ​ប្រសើរ ព្រមមានឱកាសទំនាក់ទំនងជាមួយបរទេស ឬដៃគូបរទេស ហើយនឹងទទួលបានជោគជ័យតាមការរំពឹងទុក។

ចំពោះហិរញ្ញវត្ថុវិញ​ ការជួញដូរនឹងទទួលបានប្រាក់ចំណេញខ្ពស់។ ប្រសិនមានកម្រោងបើកអាជីវកម្ម នេះជាពេលវេលាល្អណាស់ ព្រោះប្រាក់​នឹង​ហូរ​ចូលសន្ធឹកសន្ធាប់ ប៉ុន្តែ​ត្រូវ​ចាយវាយ​ដោយ​ភាពឆ្លាតវៃផង៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិមានសង្សារថ្មី សញ្ញាប្រាប់រឿងហេតុ ៣យ៉ាង សំខាន់ៗ

ចុចអាន៖ ស្រាយអត្ថន័យយល់សប្តិឃើញ សង្សារក្បត់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម