Connect with us

ព័ត៌មានជាតិ

កម្ពុជា មិនអាចព្រងើយកន្តើយជាមួយអវត្តមានខ្លាធំក្នុងប្រទេសបានឡើយ

បានផុស

នៅ

រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាជាប្រទេសដែលធ្លាប់មានខ្លាធំ ដូច្នេះ កម្ពុជាមិនអាចបន្តឱ្យខ្លាធំលែងមានវត្តមានទៀតឡើយ។ លោកថា កម្ពុជា គួរមានខ្លាធំម្តងទៀត ដោយការយកពីបរទេស ព្រោះដើម្បីបន្តពូជ និងរក្សាតុល្យភាពក្នុងតំបន់ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងយុទ្ធនាការ អន្ទាក់សូន្យ ក្រោមទិវាខ្លាធំពិភពលោកបន្ទាប់ពីកម្ពុជាបាត់នូវវត្តមានខ្លាធំតាំងពីឆ្នាំ២០០៧មកដល់ឆ្នាំ២០២២។ ការផុតពូជនេះ ត្រូវបានគេសន្និដ្ឋានថា ខ្លាធំប្រហែលជាបានផុតពូជដោយការដាក់អន្ទាក់។ បន្ទាប់ពី ១៥ឆ្នាំនៃ​ ការបាត់បង់ខ្លាធំនេះ កម្ពុជា ក៏មានគម្រោងយកខ្លាធំពីបរទេសមកព្រលែងនៅក្នុងព្រៃម្តងទៀត ដើម្បីបន្តពូជខ្លាធំ និងបញ្ជាក់បង្ហាញថា កម្ពុជាជាប្រទេសដែលធ្លាប់មានខ្លាធំពីមុនមក។ 

លោកបានលើកឡើងថា៖ “ប្រទេសកម្ពុជាគួរមានខ្លាធំឡើងវិញព្រោះ យើងធ្លាប់មានពីមុនមក។​ ធម្មជាតិវាបង្កើតមកឱ្យមានតុល្យភាពគ្នាមានន័យថា ប្រសិនបើមានសត្វដែលត្រូវ សម្លាប់ដោយសត្វផ្សេងទៀត អញ្ចឹងអានឹងគឺវានឹងកើនឡើងដោយវាទៅជាអតុល្យភាពនៅក្នុង បរិស្ថានធម្មជាតិហើយ។ ដោយសារតែមានបញ្ហាប៉ះពាល់ដល់ជីវិតសត្វព្រៃដទៃទៀត ទើបតម្រូវឱ្យមានការរៀបចំពីដៃគូសហការ”។

លោកបន្តថា ក្នុងនាមរូបលោកជាអ្នកអភិរក្ស គឺមានការសោកស្តាយចំពោះការបាត់បង់របស់សត្វព្រៃដ៏កម្រនៅក្នុងប្រទេស ដូច្នេះ កម្ពុជាគួរតែបន្តឱ្យមានខ្លាធំឡើងវិញ ដើម្បីរក្សានូវប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ លោកបាននិយាយថា៖ “ដោយសារតែការបាត់បង់នូវធនធានដ៏កម្រមួយចំនួននេះហើយ ទើបធ្វើឱ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងបង្កើតឱ្យមានយុទ្ធនាការអន្ទាក់សូន្យនេះឡើងមក ដើម្បីជួយដល់សត្វព្រៃ និង ផ្តល់ក្តីសង្ឃឹមដល់ប្រភេទសត្វមួយចំនួនដែលជិតផុតពូជ”។ 

ចំណែក លោក សេង ទៀក នាយកអង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF បាន​ឱ្យដឹង​ថា ខ្លាធំមួយ ត្រូវការដែនជម្រកយ៉ាងតិចណាស់ ១០០ម៉ែត្រការ៉េពីហ្វូងសត្វដទៃ. ដូច្នេះ កន្លែងដែលមានខ្លាធំរស់នៅបាន គឺកន្លែងដែលមានដែនជម្រកល្អ មានទឹក និងចំណីគ្រប់គ្រាន់។

សូមបញ្ជាក់ថា ប្រទេសដែលមានខ្លាធំច្រើនជាងគេ គឺប្រទេសឥណ្ ឌានិងប្រទេសនេប៉ាល់។ ចំពោះប្រទេសដែលគ្មានវត្តមានខ្លាធំំ គឺប្រទេស វៀតណាម ឡាវ និងកម្ពុជា៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃស្អែក រដ្ឋបាលរាជធានី នឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​សិក្ខាសាលា​ពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ពលករ​ប្រកបដោយ​ក្រមសីលធម៌

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិប​តី ប្រាប់បរទេសថា ទីតាំងរៀបចំមហាសន្និបាត JCI នាថ្ងៃនេះ កាលជាង២០ឆ្នាំមុន ជាសមរភូមិសង្គ្រាម

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

កីឡា២១ ម៉ោង មុន

កំពូលអ្នកប្រដាល់ ប៉ាគីអាវ នឹង​យក​កីឡាករ​កម្ពុជា​ទៅ​ហាត់នៅហ្វីលីពីនឆាប់ៗ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍព្រលាន​តេជោតាខ្មៅ​ បានត្រៀមបម្រុង​​​ដី​ សាងសង់​ផ្លូវ​រថភ្លើង​មក​រាជធានី​ភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មង្គលការកូនប្រធានក្រុមហ៊ុនសំលៀកបំពាក់កីឡាល្បីនៅ ចិន រងការរិះគន់ថាខ្ជះខ្ជាយលុយកាក់

Sokha Hotels

ព័ត៌មានពេញនិយម