Connect with us

ជីវិតកម្សាន្ដ

​ក្នុង​ពេល​កូនៗ​ប្រជែង​គ្នា​បោះបង់​នាមត្រកូល Brad Pitt តែ Angelina បែរបាត់មុខឈឹង

បានផុស

នៅ

បន្ទាប់ពីផ្ទុះនូវព័ត៌មានដ៏កក្រើករវាងកូនៗ Angelina Jolie បានសម្រេចចិត្តនោះបង់នាមត្រកូល Brad Pitt ចោល។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍នឹងសកម្មភាពរបស់ Angelina ហើយឆ្ងល់ឥតឈប់ឈរថា តើនាងមានឥទ្ធិពលលើការសម្រេចចិត្តរបស់កូនៗ ក្នុងការទម្លាក់នាមត្រកូលរបស់ឪពុកពួកគេដែរឬទេ។

កូនៗរបស់ Angelina Jolie និង Brad Pitt ស្ថិតនៅចំកណ្តាលនៃមតិសាធារណៈ ដោយសារតែពួកគេបន្តទម្លាក់នាមត្រកូលឪពុករបស់ពួកគេ។ ថ្មីៗ​នេះ កូនស្រី​បង្កើត​ទី​១​បាន​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ជួល​មេធាវី​ដាក់​ញត្តិ​ឲ្យ​តុលាការ​ទម្លាក់​ឈ្មោះ​គ្រួសារ​ Pitt។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​បញ្ហា​នេះ មហាជន​ព្រួយបារម្ភ​ចំពោះ​ប្រតិកម្ម​របស់ Angelina ។ Page Six បានដកស្រង់នូវប្រភពជិតស្និទ្ធម្នាក់ដោយបង្ហើបឲ្យដឹងថា​ តារាស្រីរូបនេះបានប្រារព្ធខួបកំណើតរបស់នាងជាលក្ខណៈឯកជនដ៏កក់ក្ដៅជាមួយកូនទាំងប្រាំមួយនាក់ កាលពីថ្ងៃទី០៤ ខែមិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក)។ កូនៗទើបតែត្រលប់មកពីសាលារៀន ដូច្នេះនាងសង្ឃឹមថា​អ្នកទាំងអស់គ្នាអាចចំណាយពេលមួយថ្ងៃជាមួយគ្នា។

ថ្វីបើយ៉ាងណាក៏ដោយ Shiloh បាន​ដាក់​ញត្តិ​ដក​នាមត្រកូល​ឪពុក​នាង​ទៅ​តុលាការ​ក្នុង​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ (២៧ ឧសភា)។ កូនស្រីបង្កើតដំបូងរបស់ Brangelina បានចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួន​ ដើម្បីជួលមេធាវីដកឈ្មោះឪពុកចេញដូចគ្នាផងដែរ។ នៅពេលដែលត្រូវបានអនុម័តដោយតុលាការ ឈ្មោះស្របច្បាប់របស់ក្មេងស្រីអាយុ ១៨ឆ្នាំនេះ នឹងក្លាយជា Shiloh Jolie ជំនួសឲ្យ Shiloh Jolie-Pitt ដូចកាលពីកំណើត។

ទន្ទឹមនោះដែរ មហាជនដែឡកំពុងតាមដានព័ត៌មានរសើបមួយនេះបានបញ្ចេញមតិថា Brad Pitt មានអារម្មណ៍ឈឺចាប់នៅពេលដែល Shiloh ដាក់ញត្តិទៅតុលាការដើម្បីដកនាមត្រកូល Pitt ចេញពីឈ្មោះរបស់គាត់។ “Brad Pitt សោកសៅព្រោះ Shiloh ចាកចេញពីគ្រួសារ Pitt គាត់ខូចចិត្តដោយសារគាត់ចងចាំថ្ងៃដែលនាងកើតហើយគាត់សប្បាយចិត្តណាស់។ Shiloh គឺជាកូនស្រីបង្កើតដំបូងរបស់ Pitt ហើយគាត់តែងតែចង់បានកូនស្រី” ។

បុគ្គលនេះក៏បានបន្ថែមថា វាមិនងាយស្រួលទេសម្រាប់ Brad Pitt ក្នុងការប្រឈមមុខនឹងការដែលកូនៗរបស់គាត់បែកពីគាត់ម្តងមួយៗ “Brad Pitt នៅតែសប្បាយចិត្តជាមួយ Ines de Ramon ប៉ុន្តែការបែកគ្នារវាងឪពុកនិងកូនធ្វើឲ្យគាត់ខូចចិត្ត។ គាត់នៅតែតែងតែស្រឡាញ់កូនរបស់គាត់ ហើយចង់នៅជិត ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសាររបស់ Pitt ពិបាកខ្លាំងណាស់”។

ទោះយ៉ាងណា យោងតាមរបាយការណ៍ជិតដិតបានប្រាប់ Entertainment Tonight ថា Angelina Jolie មិនបានជ្រៀតជ្រែកជាមួយការដាក់ពាក្យសុំដកនាមត្រកូលឪពុករបស់កូនៗទេ។ នាងមិនដែលនិយាយអ្វីទាំងអស់អំពីការសម្រេចចិត្តរបស់កូនៗ។

យ៉ាងណាមិញ Shiloh មិនមែនជាកូនតែមួយគត់ដែលទម្លាក់ឈ្មោះ Pitt នោះទេ។ កាលពីប៉ុន្មានខែមុន Vivienne ​បានប្រើឈ្មោះ “Vivienne Jolie” នៅក្នុងតន្ត្រី The Outsiders ។ ចំណែក Zahara បានណែនាំខ្លួននាងថាជា Zahara Marley Jolie នៅសាកលវិទ្យាល័យចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៣។ Maddox – Pax Thien មិនចូលចិត្តឪពុករបស់គាត់ជាយូរមកហើយ ឥឡូវនេះមានតែកូនប្រុសបង្កើតរបស់គាត់ឈ្មោះ Knox (បងប្រុសភ្លោះរបស់ Vivienne) ដែលមិនបានបង្ហាញអាកប្បកិរិយារបស់គាត់ ឬនិយាយអ្វីអំពី Brad Pitt ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនស្រីម្នាក់ទៀតរបស់ Angelina និង Brad Pitt សម្រេចបោះបង់ចោលនាមត្រកូលឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម