ព័ត៌មានអន្ដរជាតិ
មង្គលការកូនប្រធានក្រុមហ៊ុនសំលៀកបំពាក់កីឡាល្បីនៅ ចិន រងការរិះគន់ថាខ្ជះខ្ជាយលុយកាក់
អាពាហ៍ពិពាហ៍របស់ Ding Jiamin កូនស្រីរបស់ប្រធានក្រុមហ៊ុន Xtep Group និង Zhou Liyuan ដែលជាកូនប្រុសរបស់ស្ថាបនិកក្រុមហ៊ុនសំលៀកបំពាក់ Septwolves បានទាក់ទាញសហគមន៍អនឡាញដោយសារតែភាពខ្ជះខ្ជាយលុយកាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា Ding Jiamin បានចែករំលែកវីដេអូមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ដែលបង្ហាញពីពិធីមង្គលការប្រារព្ធយ៉ាងអធិកអធ័ម ហើយនាងបានរៀបរាប់រឿងស្នេហារផ្ទាល់ខ្លួនថា ពីឯកសណ្ឋានសាលារហូតដល់រ៉ូបអាពាហ៍ពិពាហ៍។ ស្របពេលដែលខាងកូនកំលោះត្រូវបានគេដឹងថា គឺជាមិត្តរួមថ្នាក់វិទ្យាល័យដែលនៅទីបំផុតបានក្លាយជាគូស្នេហ៍ និងរៀបការបន្ទាប់ពីបង្កើតអាជីពរៀងៗខ្លួន។

ថ្វីបើយ៉ាងណាក៏ដោយ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់សែននាក់ និងបានបញ្ឆេះការពិភាក្សាពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញមតិលើភាពឆបគ្នារបស់គូស្នេហ៍មួយគូនេះ និងភាពសម្បូរបែបនៃអាពាហ៍ពិពាហ៍របស់ពួកគេ។
នៅខាងក្រោមវីដេអូ អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា “នេះគឺជាពិធីមង្គលការធម្មតារបស់ពួកអភិជន ដែលមានទ្រព្យសម្បត្តិច្រើន និយមខ្ជះខ្ជាយលុយកាក់ចោលឥតអំពើ។ ដូច្នេះ មិនមែនជារឿងចម្លែកនោះទេ សម្រាប់ក្រុមអ្នកមានៗអស់នោះ។ ជាពិសេសក្រុមគ្រួសារអ្នកល្បីល្បាញប្រចាំប្រទេសចិន មានទម្លាប់បង្ហាញភាពស៊ីវវល័យនិងទ្រព្យធនដែលពួកគេរកបានផងដែរ។
ពិធីមង្គលការនេះបានធ្វើឡើងនៅសណ្ឋាគារ Xiamen International Conference Center ក្នុងខេត្ត Fujian ប្រទេសចិន ដែលអាចទទួលតុអាហារបានចំនួន ១៣៥ តុ។ របាយការណ៍បង្ហាញថាតុនីមួយៗមានតម្លៃចន្លោះពី ៥,៩៩៩-,៩៩៩យន់ (៨២៨-១,៣៨០ ដុល្លារ)។ កន្លែងប្រារព្ធពិធីត្រូវបានតុបតែងដោយពណ៌ផ្កាឈូក និងពណ៌ស្វាយ ហើយភ្ញៀវបានចូលរួមចំណែកក្នុងការរៀបចំផ្កាដ៏ធំ ដែលជានិមិត្តរូបនៃក្តីប្រាថ្នាដ៏ល្អរបស់ពួកគេសម្រាប់គូស្វាមីភរិយាថ្មីថ្មោង។ ភ្ញៀវដែលលេចធ្លោក្នុងពិធីមង្គលការនោះរួមមាន Mario Ho កូនប្រុសរបស់មហាសេដ្ឋីកាស៊ីណូ Stanley Ho និងភរិយាជាតារាបង្ហាញម៉ូដ Ming Xi ។
ដោយឡែក ពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូនេះ កាលពីខែកញ្ញា ឆ្នាំ ២០២២ ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិនផងដែរ ដោយក្លាយជាប្រធានបទមួយដែលត្រូវបានគេអានច្រើនជាងគេនៅលើវេទិកាសង្គម Weibo របស់ចិនអស់រយៈពេលជាច្រើនថ្ងៃ ដោយទទួលបានការសរសើរជាច្រើនចំពោះប្រវត្តិគ្រួសារ និងទំនាក់ទំនងស្នេហារបស់ពួកគេ។ នៅពេលនោះ Ding Jiamin បានកត់សម្គាល់ថាទំនាក់ទំនងរបស់ពួកគេមិនមែនគ្រាន់តែជាការរួបរួមនៃគ្រួសារពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ចូលគ្នានៃព្រលឹងរបស់ពួកគេផងដែរ។
សូមបញ្ចាក់ដែរថា នៅឆ្នាំ ២០២៣ ទស្សនាវដ្តី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់ឪពុកកូនក្រមុំចំនួន ១២ ពាន់លានដុល្លារ។ ម៉ាកយីហោ Xtep របស់គាត់គឺជាម៉ាកកីឡាអាជីពដ៏លេចធ្លោមួយ ជាមួយនឹងបណ្តាញដ៏ធំទូលាយនៃហាងជាង ៦,៣០០ នៅទូទាំង ៣១ ខេត្ត តំបន់ស្វយ័ត និងក្រុងក្នុងប្រទេសចិន និងក្រៅប្រទេស។ កាសែត Financial Times ក៏ធ្លាប់បានទទួលស្គាល់ថា Septwolves ជាឈ្មោះដែលគេស្គាល់នៅក្នុងប្រទេសចិន ហើយនៅឆ្នាំ ២០០១ វាបានក្លាយជាអ្នកលក់ដ៏សំខាន់នៅក្នុងទីផ្សារសំលៀកបំពាក់ដែលនាំមុខគេក្នុងការលក់អាវធំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhang Linghe ទម្លាយថា បុគ្គលិកលក្ខណៈពិតរបស់ Dilraba គឺខុសគ្នាខ្លាំង លើអ៊ីនធឺណិត
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


