សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្ដិ និងមានសម្ភារៈ គាស់ ឆ្កឹះសោ
សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ បន្ទាប់ពីយកម៉ូតូមិត្តភក្តិជិះបាត់មួយយប់មួយថ្ងៃ សង្ស័យខ្លាចឆបោក ប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍តាមស្វែងរក ស្រាប់តែប្រទះជួបកំពុងសង្ងំដេកក្នុងបន្ទប់ រីឯម៉ូតូទុកនៅកន្លែងផ្ញើ ខណៈពេលនេះ សមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញមានឧបករណ៍ ឆ្កឹះ គាស់សោ មួយឈុត។ ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៣នាក់រួមមាន ទី១ ឈ្មោះ ថែល សុខហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យទី២ ឈ្មោះ គីម ហួរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិបុឺស ឃុំបុឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងជនសង្ស័យទី៣ ឈ្មោះ ប៊ន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅភូមិទេពភារម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យទាំង៣នាក់ បានយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J-2118 របស់មិត្តភក្តិម្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយប្រាប់ម្ចាស់ថាយកទៅជិះទិញបាយ ប៉ុន្តែបែជាយកទៅឌុបស្រីស្នេហ៍ដើរដេកផ្ទះសំណាក់ បាត់មួយយប់ ព្រឹកឡើង យកទៅផ្ញើ កន្លែងទទួលផ្ញើ ហើយនាំគ្នាទៅសង្ងំដេកក្នុងបន្ទប់ជួលបាត់ ទាំងមិនបានប្រាប់ម្ចាស់ ធ្វើឱ្យម្ចាស់ម៉ូតូ ជាមិត្តភក្តិភ័យខ្លាចចាញ់បោក រត់ទៅប្តឹងសមត្ថកិច្ច ទាំងព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឱ្យជួយស្វែងរក។

លុះដល់រសៀលថ្ងៃដដែល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងសង្ងំដេកក្នុងបន្ទប់ ភ្លាមៗសមត្ថកិច្ច ឃាត់ខ្លួនសាកសួរ និងឆែកឆេរ រកឃើញមានឧបករណ៍ គាស់ ឆ្កឹះសោ ទើបឃាត់នាំយកទៅប៉ុស្តិ៍ សាកសួរទើបដឹងរឿង ម៉ូតូមិនឆបោកអ្វីទេ ក្រោយពីជិះហើយយកទៅផ្ញើទុក ហើយឡើងទៅសង្ងំដេក តែពាក់ព័ន្ធនឹងសម្ភារៈ សោ ឧបករណ៍ ឆ្កឹះសោ ជនសង្ស័យសារភាព ថាពួកគេទាំង៣នាក់ ធ្លាប់ធ្វើសកម្មភាព ឆ្កឹះសោតាមបន្ទប់ជួល លួចទ្រព្យសម្បត្តិ ។
ជនសង្ស័យទាំង៣នាក់ ផ្អែកលើចម្លើយសារភាព និងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ។ ចំណែកម៉ូតូមួយគ្រឿងខាងលើ ពុំមានពាក់ព័ន្ធ ហើយម្ចាស់សុំយកទៅប្រើប្រាស់វិញ ដោយមិនប្តឹងផ្តល់អ្វីឡើយ ៕
អត្ថបទ៖សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


