សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនសិស្សសាលា១៣នាក់ គេចម៉ោងសិក្សានាំគ្នាជក់បារីអេឡេត្រូនិចក្នុងហាងកាហ្វេ
បន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត នៃអធិការក្រុងប៉ោយប៉ែតនិងអាជ្ញាធរសង្កាត់ប៉ោយប៉ែត កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះឃាត់អប់រំសិស្សគេចម៉ោងសិក្សានាំគ្នាទៅលេងតាមកន្លែងកម្សាន្តនានា និង ជក់បារីក្នុងហាងកាហ្វេបានចំនួន១៣នាក់ បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសបុកនៅរូបភាពសិស្សគេចម៉ោង សិក្សានាំគ្នាជក់បារីក្នុងហាងកាហ្វេ នៅក្រុងប៉ោយប៉ែត។

នគរបាលក្រុងប៉ោយប៉ែតបាន ឱ្យដឹងថា ក្រោយទទួលព័ត៌មានលើការបង្ហោះរូបភាពសិស្សសាលានាំគ្នាជក់បារីក្នុងហាង កាហ្វេក្បែរសាលារៀនកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលចុះឃាត់ក្មេង ជាសិស្សសាលាដែលនាំគ្នាគេចម៉ោង សិក្សាទៅជួបជុំគ្នាជក់បារីនឹងបារីអគ្គិសនីបានចំនួន១៣នាក់ដែលមាន ឯកសណ្ឋានជាសិស្សនាំទៅធ្វើការ អប់រំណែនាំហើយប្រគល់ឱ្យអាណាព្យាបាល និងគ្រូមកទទួលយកទៅអប់រំបន្ថែម។

ដោយឡែកចំពោះហាងកាហ្វេ ឬកន្លែងកំសាន្តបានឱ្យធ្វើកិច្ចសន្យាមិនឱ្យអនុញ្ញាតឱ្យក្មេងជក់បារីឡើយ។ បើឃើញត្រូវរាយការណ៍ជូនអាជ្ញាធរមាន សមត្ថកិច្ចជាបន្ទាន់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងដែលថា ក្រោយឃើញរូបភាពសិស្សសាលាជក់បារីក្នុង ហាងកាហ្វេក្បែរសាលារៀន លោកបានឱ្យអាជ្ញាធរសង្កាត់និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះពិនិត្យគ្រប់កន្លែងបើឃើញត្រូវធ្វើការ អប់ណែនាំនិងធ្វើកិច្ចសន្យាចំពោះ ម្ចាស់ហាងការហ្វេដែលបានផ្តល់ទីតាំង ឱ្យយុវជនឯកសណ្ឋានសិស្ស ជួបជុំគ្នាជក់បារីត្រូវបញ្ឈប់និងសហការ ជាមួយសមត្ថកិច្ចដើម្បីចុះណែនាំនិង អប់រំមិនឱ្យសិស្សគេចសាលារៀន ទៅជួបជុំគ្នាជក់បារីទៀតឡើយហើយ សុំឱ្យនាយកសាលាបើឃើញ សិស្សជក់បារីត្រូវណែនាំអប់រំឱ្យបញ្ឈប់សកម្មភាពជក់បារី៕
ដោយ ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


