ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រឹងរឹតចំណងជាមួយកូរ៉េខាងជើង តែលើកសរសើរចង់ត្រូវគ្នាវិញជាមួយកូរ៉េខាងត្បូង
ថ្លែងទៅកាន់សារព័ត៌មានរដ្ឋក្នុងស្រុក TASS កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ លោក វ៉ា្លឌឺមៀ ពូទីន បានអះអាងថា រុស្ស៊ីនឹងបន្តធ្វើឲ្យទំនាក់ទំនងជាមួយកូរ៉េខាងជើងកាន់តែល្អូកល្អឺន បើទោះជាមានការរិះគន់ពីសំណាក់អន្តរជាតិក៏ដោយ ពោលគឺមិនខ្វល់ថា អ្នកណាពេញចិត្តឬក៏អត់នោះទេ។ ទន្ទឹមនោះ អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀត គឺក្នុងបទសម្ភាសន៍ដដែលនេះ លោក ពូទីន ក៏បានលើកសរសើរពីកូរ៉េខាងត្បូងផងដែរ ខណៈដែលក្រុងសេអ៊ូលគឺជាគូបដិបក្ខរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។

មេដឹកនាំរុស្ស៊ី ថា លោកត្រៀមនឹងស្ដារទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូង ហើយលោកពេញចិត្តដែលក្រុងសេអ៊ូលមិនបានផ្គត់ផ្គង់អាវុធដោយផ្ទាល់ទៅឲ្យអ៊ុយក្រែនប្រើប្រាស់នៅក្នុងសង្គ្រាម។ លោក បន្តថា កូរ៉េខាងត្បូង មានអាកប្បកិរិយាដឹកនាំល្អ ហើយមិនមានភាពស្អប់ខ្ពើមរើសអើងអ្វីនោះទេ ដែលជាហេតុធ្វើឲ្យរូបលោកមានចំណាប់អារម្មណ៍ចង់ផ្សះផ្សាទំនាក់ទំនងទ្វេភាគីឡើងវិញ ជាពិសេសចូលរួមនៅក្នុងកិច្ចការលើឧបទ្វីបកូរ៉េ។
គួររំឭកបន្តិចថា ទំនាក់ទំនងរវាងរុស្ស៊ី-កូរ៉េខាងត្បូង បានចាប់ផ្ដើមមានសភាពអួអាប់ ចាប់តាំងតែពីក្រុងសេអ៊ូលបានចូលរួមនៅក្នុងសកម្មភាពដឹកនាំដោយអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងក្រុងមូស្គូ ក្រោយកើតមានសង្គ្រាមជាមួយអ៊ុយក្រែន។ រុស្ស៊ីនៅកាលណោះ បានហៅកូរ៉េខាងត្បូងថាជាសញ្ជាតិមួយដែលមិនគួររាប់អានជាមិត្តទាល់តែសោះ។

ក្រៅពីលើកសរសើរកូរ៉េខាងត្បូង លោក ពូទីន បានបញ្ជាក់ជំហរជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់រុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាង។ រុស្ស៊ី បានហៅកូរ៉េខាងជើងថាជាអ្នកជិតខាងល្អ ហើយត្រូវបង្កើនចំណងមិត្តភាពបន្ថែមទៀត ដោយមិនត្រូវខ្វល់ខ្វាយពីសម្ដីនរណាម្នាក់នោះឡើយ។
សូមបញ្ជាក់ថា មេដឹកនាំរុស្ស៊ី គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ក្នុងខែមិថុនា នេះ តែមិនទាន់មានការបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទជាក់លាក់ណាមួយពីរដ្ឋាភិបាលក្រុងមូស្គូនោះឡើយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន NK News កាលពីថ្ងៃទី៤មិថុនាកន្លងទៅ បានឲ្យដឹងថា មានការប្រទះឃើញយន្តហោះ VIP មួយគ្រឿងរបស់រុស្ស៊ីហោះទៅកាន់ក្រុងព្យុងយ៉ាង ដែលជាទូទៅយន្តហោះប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់ត្រៀមរៀបចំដំណើរទស្សនកិច្ចឲ្យលោក វ៉្លាឌឺមៀ ពូទីន នៅរាល់ពេលចេញទៅក្រៅប្រទេសម្ដងៗ។ Nk News បានដាក់ការសង្ស័យថា វាអាចជាការរៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២ ដូចអ្វីដែលលោក ពូទីន ធ្លាប់បានប្រកាសសន្យា ក្រោយអាណត្តិថ្មីម្ដងទៀតក្នុងនាមជាប្រធានាធិបតីរុស្ស៊ីរបស់លោក៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


