ជីវិតកម្សាន្ដ
ផ្ទុះរឿងអតីតប្រធានសមាគមសិល្បករខ្មែរប្តឹងឡើងតុលាកា រាជិនីសំឡេង ម៉េង កែវពេជ្ជតា សួរថា ធ្វើអញ្ចឹងបានទៀត?
កាលពីព្រលប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈមានការទម្លាយដំណឹងដ៏រសើបមកថា អតីតប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្ដឹងទៅកាន់ តុលាការលើកំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ។ ដំណឹងយ៉ាងភ្ញាក់ផ្អើលនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងចុះផ្សាយលើសារព័ត៌មានមួយចំនួនផងដែរ។

ជាមួយគ្នានេះ ក្រោយទទួលបានព័ត៌មានខាងលើភ្លាមៗនោះតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រតិកម្មឆ្លើយតបដោយចោទសំនួរថា «ធ្វើអញ្ចឹងបានទៀត? ប្តឹងរឿងអ្វី? ប្តឹងមែន ឬក៏ប្តឹងដើម្បីរំខានខ្ញុំទេ? ព្រោះ បើតាមសាច់រឿងពិតមិនមែនត្រូវប្តឹងខ្ញុំទេ តែត្រូវខ្ញុំប្តឹងវិញបានសម»។
អ្នកនាង ម៉េង កែវពេជ្ជតា បានលើកពីហេតុផលទៀតថា «បងប្អូន! ភស្តុតាងគេបង្កាច់បង្ខូចជេរបញ្ចោរខ្ញុំនៅពេញក្នុងដៃខ្ញុំទាំងចាស់ទាំងថ្មី ។ បើតាមបងប្អូនបានឃើញដែរ តើអ្នកណាជាជនរងគ្រោះពិតប្រាកដទៅបងប្អូន ? តែណ្ហើយ ឲ្យគេទៅមុនចុះ ព្រោះចរិតខ្ញុំ អារឿងឈ្លោះអីហ្នឹងខ្ញុំចាំតែដើរតាមក្រោយគេទេ គ្រាន់តែសូមប្រាប់ថាបើខ្ញុំឈានជើងចេញដំណើរហើយ អ្នកឯងកុំស្រែកថាចាំបន្តិច ឬឈប់សិនដូចមុនទៀតឲ្យសោះ»។

តារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ជាក់ថា «តោះបងប្អូនយើងត្រៀមកម្លាំងយ៉ាងណាៗ សូមឲ្យដឹងតែម្តងទៅថា ម៉េង កែវពេជ្ជតា ជាសិល្បការនីម្នាក់ដែលមានស្នាដៃជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរក្បែរ ៤០ឆ្នាំនេះ ត្រូវបានក្រុមមនុស្សអគតិតាមឈ្នានីសបំផ្លាញក្ដិចពន្លកមែកធាង និងតាមធ្វើទុក្ខបុកម្នេញគ្រប់រូបភាព បើទោះជាមហាជនបានដឹង បានឃើញ បានឮថាពួកគេខុសក៏ដោយ ក៏ពួកគេនៅតែស្រេកឃ្លានការចង់បំផ្លាញនេះមិនឈប់ដែរ»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


