ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសទិញយន្តហោះចម្បាំង ២០ គ្រឿងបន្ថែមទៀត
ប្រទេសអាល្លឺម៉ង់នឹងទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០ គ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus ខណៈដែលប្រទេសសមាជិកណាតូចំណាយប្រាក់ជាច្រើនលើវិស័យការពារជាតិ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមិថុនា ។

យោងតាមលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz បានបង្ហើបនៅឯពិធីបើកការតាំងពិព័រណ៍អាកាស (ILA) នៅខាងក្រៅទីក្រុងប៊ែរឡាំងថា អាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះ Eurofighter ចំនួន ២០ គ្រឿងបន្ថែមទៀតក្នុងគោលបំណងពង្រឹងសមត្ថការពាររបស់ប្រទេសនេះ ស្របពេលដែលក៏កំពុងលើកកម្ពស់ឧស្សាហកម្មអវកាសផងដែរ ។
ទន្ទឹមនោះ ការចង់បានយន្តហោះ Eurofighter ស្របពេលដែលកងទ័ពអាកាសរបស់ប្រទេសអាល្លឺម៉ង់ចង់យកមកជំនួសយន្តហោះ Tornado ដែលចាស់ទៅហើយ ខណៈបច្ចុប្បន្នប្រទេសនេះមានយន្តហោះចម្បាំង Eurofighter ចំនួន ១៣៨ គ្រឿងដែលកំពុងបម្រើការក្នុងជួរកងទ័ព ។

ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០ គ្រឿងបន្ថែមទៀតនេះ គឺបន្ថែមពីលើយន្តហោះ ៣៨ គ្រឿងដែលបានបញ្ជាទិញរួចហើយ ខណៈការបញ្ជាទិញនេះនឹងផ្តល់ភាពរីកចម្រើន និងផលចំណេញដល់ក្រុមហ៊ុន Airbus និងអ្នកផ្គត់ផ្គង់របស់ខ្លួន ។
គួរបញ្ជាក់ថា យន្តហោះចម្បាំង Eurofighter គឺជាយន្តហោះដែលនឹងមានអាយុកាលរហូតដល់ឆ្នាំ ២០៦០ ខណៈយន្តហោះថ្មី Tranche 4 Eurofighter បច្ចុប្បន្នគឺជាយន្តហោះប្រយុទ្ធទំនើបបំផុតដែលត្រូវបានផលិតនៅអឺរ៉ុប ហើយបើយោងតាមការស៊ើបការណ៍របស់ GlobalData បានឲ្យដឹងថា ចន្លោះឆ្នាំ ២០០៣ និង ២០២១ ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញយន្តហោះដែលមានពហុមុខងារ Eurofighter Typhoon ចំនួន ១៤១ គ្រឿងសម្រាប់កងទ័ពអាកាសរបស់ខ្លួន ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


