ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។

លោក ពូទីន ព្រមានបែបនេះ ខណៈលោកខាងលិច បានផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ហើយមានប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងនោះ បានបើកដៃឲ្យទីក្រុងកៀវ វាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ថែមទៀត។
លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) ថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។

ស្របពេលជាមួយគ្នានោះដែរ លោកពូទីន បានចង្អុលចំៗទៅប្រទេសអាល្លឺម៉ង់ ដែលថ្មីៗ បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន វាយលុកគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយផលិតដោយទីក្រុងបែរឡាំង។
លោកពូទីនសង្កត់ធ្ងន់ថា “នៅពេលគេនិយាយថា នឹងមានមីស៊ីលបន្ថែមទៀត ដែលនឹងវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ីនោះ ច្បាស់ណាស់ វាបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់បាត់ទៅហើយ”។
មិនមែនតែអាល្លឺម៉ង់ទេ សូម្បីតែលោក ចូ បៃដិន ក៏អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក ដើម្បីវាយប្រហារលើគោលដៅនានាក្នុងប្រទេសរុស្ស៊ីដែរ ប៉ុន្តែចំពោះតែនៅជិតតំបន់ Kharkiv ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកណាតូ ៦ប្រទេសនៅជាប់រុស្ស៊ី កសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ទប់ទល់ជាមួយ ពូទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


