វប្បធម៌ ជំនឿ
ក្រោយរៀបការ តារានិករទាំង ៥ ជីវិតកាន់តែត្រចះត្រចង់ ឯទ្រព្យធនក៏ផ្លាស់ប្ដូរមានបានជាងមុន
នៅពេលដែលពួកគេនៅលីវ អាជីពរបស់មនុស្សមួយចំនួនតែងតែមានកម្រិតមធ្យម ហើយមិនដែលធំធេងពេកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលចូលរោងការ ទ្រព្យសម្បត្តិរបស់ពួកគេបានផ្លាស់ប្តូរ ហើយគុណភាពជីវិតរបស់ពួកគេបានប្រសើរឡើងយ៉ាងត្រចះត្រចង់សឹងមិនគួរឲ្យជឿ។

១ Taurus (ថ្ងៃទី២០ មេសា ដល់ថ្ងៃ ២០ ឧសភា)
Taurus មានភាពល្បីល្បាញ ជាសញ្ញារាសីចក្រដែលតែងតែប្រយ័ត្នប្រយែងក្នុងគ្រប់យ៉ាង ជាពិសេសបញ្ហាលុយកាក់។ ដោយសារតែខ្លាចបាត់លុយ គេមិនដែលហ៊ានធ្វើអ្វីហួសពីតំបន់សុខស្រួលរបស់ខ្លួនឡើយ។ ប៉ុន្តែអ្វីៗនឹងប្រែប្រួលបន្ទាប់ពីពួកគេចូលរោងការ។ សម្ពាធនៃអាពាហ៍ពិពាហ៍ នឹងធ្វើឲ្យគេអភិវឌ្ឍមហិច្ឆតាក្នុងការរកលុយដើម្បីជួយគ្រួសារតូចរបស់គាត់ឲ្យមានជីវិតកាន់តែប្រសើរឡើង។ ដូចជាកប៉ាល់ដែលពោរពេញដោយឥន្ធនៈ Taurus នឹងបង្កើនសមត្ថភាពការងាររបស់ខ្លួនជានិច្ច។ ការខិតខំប្រឹងប្រែងរបស់ពួកគេនឹងទទួលបានរង្វាន់តាមរយៈការបង្កើនសមតុល្យគណនី ដូច្នេះអាចនិយាយបានថាអាពាហ៍ពិពាហ៍គឺជាការលើកទឹកចិត្តដល់ Taurus ដើម្បីរកលុយ។
២ Leo (ថ្ងៃទី២៣ កក្កដា ដល់ ថ្ងៃទី ២២ សីហា)
ក្រុមនៃសញ្ញារាសីចក្រ Leo តែងតែពោរពេញដោយភាពសាទរ និងថាមពលវិជ្ជមាន ជាប្រភេទមនុស្សដែលហ៊ានគិត និងធ្វើកិច្ចការ និងសម្រេចចិត្តខ្លាំងបំផុត។ មុនរៀបការ ដោយសារតែគេជាមនុស្សខ្វះការយោគយល់ និងមិនមានផែនការច្បាស់លាស់សម្រាប់អនាគត តារានិករនេះងាយនឹងជំពប់ដួលដោយសារតែភាពជឿជាក់ហួសហេតុ និងរឹងរូស ហើយមិនមានការងារពេញចិត្តដូចការរំពឹងទុក។
លើសពីនេះ Leo ចូលចិត្តមានអំនួត និងការចំអកពីអ្នកដ៏ទៃ ហើយមិនអាចទ្រាំទ្រនឹងការលើកទឹកចិត្ត ឬការរិះគន់ ដែលធ្វើឲ្យក្រុមនេះងាយរងនូវផលវិបាកដ៏ជូរចត់។ ប៉ុន្តែ នៅពេលដែល Leo កាន់តែចាស់ គាត់កាន់តែបន្ទាបខ្លួន និងស្ងប់ស្ងាត់ជាមួយនឹងពេលវេលាដែលកន្លងផុតទៅ។ ជាពិសេសបន្ទាប់ពីរៀបការរួច តារានិករនេះហាក់មានភាពចាស់ទុំខ្លាំង ភាពសាទរនៅតែមាន ប៉ុន្តែមិនសូវក្រអឺតក្រទម មិនសូវឆេវឆាវ ស្ងប់ស្ងាត់ និងអត់ធ្មត់បន្តិច។ អាចនិយាយបានថា Leo បានកែទម្លាប់អាក្រក់ពីមុនជាច្រើន ពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគត មិនខ្លាចការលំបាក និងមិនខ្លាចបរាជ័យ។ មិនត្រឹមតែជីវិតគ្រួសាររបស់ពួកគេមានសុភមង្គល និងចុះសម្រុងគ្នាប៉ុណ្ណោះទេ ការងាររបស់ពួកគេក៏រលូន និងជោគជ័យ ធ្វើឲ្យអ្នកដទៃច្រណែន។
៣ Gemini (ថ្ងៃទី ២១ ខែឧសភាដល់ថ្ងៃទី ២០ ខែមិថុនា)
Gemini ជាសញ្ញារាសីចក្រដែលត្រូវបានគេស្រឡាញ់ខ្លាំងចំពោះបុគ្គលិកលក្ខណៈរស់រវើក ពោរពេញទៅដោយភាពជឿជាក់ និងភាពច្នៃប្រឌិត។ ដោយមានគំនិតច្នៃប្រឌិត និងមុតស្រួច សមត្ថភាពរកលុយតែងតែមានលើសពីមិត្តភក្ដិរបស់ពួកគេ ប៉ុន្តែបញ្ហាគឺថាពួកគេចំណាយច្រើនតាមដែលពួកគេរកបាន ដោយគ្មានគម្រោងចំណាយសមហេតុផលអ្វីនោះទេ។
ប្រសិនបើអ្នកចង់ឲ្យ Gemini ក្លាយជាមនុស្សសមហេតុផលក្នុងការចំណាយ មធ្យោបាយតែមួយគត់គឺចងភ្ជាប់ពួកគេជាមួយនឹងអាពាហ៍ពិពាហ៍។ បន្ទាប់ពីរៀបការ Gemini នឹងផ្តោតតែលើគ្រួសារ ហើយពួកគេត្រៀមរៀបចំផែនការហិរញ្ញវត្ថុជាក់លាក់មួយ។ ជាមួយនឹងកត្តាខាងលើបូកនឹងសមត្ថភាពក្នុងការរកលុយ សមតុល្យគណនីរបស់ Gemini នឹងកើនឡើងដល់កម្រិតចាប់លែងឈ្នះជាក់ជាមិនខានឡើយ។
៤ Libra (ថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ២២ ខែតុលា)
Libra ក៏ជាដួងតារាមួយក្នុងចំណោមតារានិករដែលផ្លាស់ប្តូរទ្រព្យសម្បត្តិរបស់ពួកគេ បន្ទាប់ពីរៀបការររួច។ សញ្ញារាសីចក្រនេះមានខួរក្បាលដែលឆ្លាតជាងអ្នកដទៃ ធ្វើអ្វីៗគ្រប់យ៉ាងដោយប្រុងប្រយ័ត្ន និងផ្តោតលើការពិត។ ពួកគេតែងតែមានគំនិតប្លែកៗ ហើយជាច្រើនដងធ្វើឲ្យអ្នកដទៃកោតសរសើរលើការគិតនិងសមត្ថភាព។ ពេលពួកគេនៅលីវ ទោះបីជាប្រឹងប្រែងធ្វើការយ៉ាងណាក៏ដោយ ក៏សំណាងមិនដែលញញឹមរកគេ ហើយក៏ធ្វើឲ្យអាជីពការងារប្រែប្រួលឡើងចុះ នៅតែមិនបានសម្រេចគោលដៅធំដែលខ្លួនបានកំណត់។ ជាសំណាងល្អ Libra ចេះអត់ធ្មត់ ពួកគេជឿថា ប្រសិនបើពួកគេប្រឹងប្រែង ពួកគេប្រាកដជាសម្រេចបានអ្វីមួយដែលសក្តិសម ហើយបន្ទាប់ពីរៀបការរួច ការខិតខំប្រឹងប្រែងពីមុនរបស់តារានិករនេះ បានសងពួកគេនូវអ្វីដែលមានតម្លៃដែលបានចំណាយកន្លងមក។
បន្ទាប់ពីឆ្លងកាត់ច្រកទ្វារនៃអាពាហ៍ពិពាហ៍ តារានិករនេះមិនត្រឹមតែទទួលបានសេចក្តីស្រឡាញ់ពិតនៃជីវិតរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងមានការផ្លាស់ប្តូរសំណាងផ្ទុះនៅកន្លែងធ្វើការនិងក្លាយជាអ្នកឈ្នះទាំងស្នេហានិងការងារ។ ជាមួយនឹងបទពិសោធន៍ និងស្ថិរភាពដែលបានបង្កពីមុនបន្ទាប់ពីរៀបការ ក្រុមនេះមានទស្សនៈជីវិតកាន់តែទំនើប និងបានតម្រង់ទិសដៅអភិវឌ្ឍន៍អាជីពផ្ទាល់ខ្លួនរបស់គាត់។ ដូច្នេះបន្ទាប់ពីរៀបការ ពួកគេនឹងបោះជំហានយ៉ាងខ្លាំងក្នុងវិថីអាជីពដែឡអាចថា ទទួលបានជោគជ័យក្នុងជីវិតគូ។
៥ Capricornus (ថ្ងៃទី ២២ ខែធ្នូដល់ថ្ងៃទី ១៩ ខែមករា)
ភាពខ្លាំងរបស់ Capricorn គឺត្រឹមតែក្នុងជួរកណ្តាលប៉ុណ្ណោះ ប៉ុន្តែពួកគេមានភាពល្បីល្បាញដោយសារភាពឧស្សាហ៍ព្យាយាម ចំណុចភ្លឺនេះកម្រនឹងកត់សម្គាល់ ជាហេតុនាំឲ្យពួកគេមិនសូវគោរព ចំនួនទឹកប្រាក់ដែលរកបានក្នុងកំឡុងពេលនៅលីវរបស់ខ្លួន។ ប៉ុន្តែ Capricorn នឹងផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីរៀបការអាពាហ៍ពិពាហ៍ នឹងផ្តល់ឲ្យពួកគេនូវការលើកទឹកចិត្តដ៏អស្ចារ្យដើម្បីធ្វើការនិងបង្ហាញពីខ្លួនឯង។ ពួកគេនឹងទទួលបានជោគជ័យច្រើនក្នុងវិស័យណាក៏ដោយដែលពួកគេសិក្សា ធ្វើឲ្យអ្នកជុំវិញពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អាចនិយាយបានថាអាពាហ៍ពិពាហ៍ នឹងជួយឲ្យជីវិតរបស់ Capricorn មានការរីកចម្រើន ហើយថែមទាំងបានផ្លាស់ប្តូរទស្សនៈរបស់មនុស្សលើឧបសគ្គនៃអាពាហ៍ពិពាហ៍ផងដែរ៕

គ្រូ ណុប
ចុចអាន៖ក្នុងពេល ៥ ឆ្នាំខាងមុខ តារានិករ ៦ ដួងនឹងរីកចម្រើនផ្នែកអាជីព លាភចូលមកជួយជ្រោមជ្រែង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី