កីឡា
សុខ ធី វ៉ៃខ្សែក្រវាត់ម៉ារ៉ាតុងមាស I-1 បេក្ខភាព៣រូបទៀតសុទ្ធតែកំពូល
អ្នកលេងគុនខ្មែរ សុខ ធី ត្រូវចេញទៅប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងមាសកម្រិតពិភពលោក I-1 World Championship ឆ្នាំ២០២៤ នៅទីក្រុងហុងកុងប្រទេសចិន ដែលមានបេក្ខភាពមកពី៣ប្រទេសផ្សេងទៀតសុទ្ធតែលំដាប់កំពូល។

ខ្សែក្រវាត់ម៉ារ៉ាតុងមាសកម្រិតពិភពលោក I-1 World Champion ទម្ងន់៦២គីឡូក្រាម ឆ្នាំ២០២៤ មានបេក្ខភាពមកពី៤ប្រទេសផ្សេងគ្នាគឺកីឡាករម៉ុងហ្គោលី Bat Erdene កីឡាករទុយនេស៊ី Hatem Jaoua កីឡាករអ៉ីរ៉ង់ Ali Zarinfar និងកីឡាករកម្ពុជា សុខ ធី។
- កីឡាករម៉ុងហ្គោលី Bat Erdene

Bat Erdene មានបទពិសោធច្រើនក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ រូបគេបានជើងឯកជាតិម៉ុងហ្គោលី និងជាម្ចាស់ផ្ទះខ្សែក្រវាត់ I-1 World Champion និងខ្សែក្រវាត់ពិភពលោក WMO។ រូបគេធ្លាប់បានមកប្រកួតដណ្តើមពានរង្វាន់ម៉ារ៉ាតុងនៅសង្វៀនថោន ក្នុងប្រទេសកម្ពុជា ដោយជុំទី១បានឈ្នះកីឡាករប្រស៊ីល-កម្ពុជា Alex Sandro និងទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចាញ់ពិន្ទុកីឡាករកម្ពុជា ចាន់ រតនា នៅវគ្គផ្តាច់ព្រ័ត្រ។
- កីឡាករទុយនេស៊ី Hatem Jaoua

Hatem Jaoua ជាកីឡាករជម្រើសជាតិទុយនេស៊ី និងបានឈ្នះខ្សែក្រវាត់ក៏ដូចជាពានរង្វាន់ជាច្រើន។ រូបគេបានឈ្នះខ្សែក្រវាត់ KSP កាលពីឆ្នាំ២០២៣ ព្រមទាំងមានបទពិសោធប្រកួតនៅបណ្តាប្រទេសផ្សេងៗជាច្រើនដូចជាប្រទេសថៃជាដើម។
- កីឡាករអ៉ីរ៉ង់ Ali Zarinfar

អាចចាត់ទុកជាបេក្ខភាពឈានម្នាក់ដែរសម្រាប់កីឡាករអ៉ីរ៉ង់រូបនេះ។ កីឡាករ Ali Zarinfar មិនត្រឹមតែជាអ្នកប្រដាល់លេចធ្លោនៅប្រទេសកំណើតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែរូបគេចេញវ៉ៃជាច្រើនប្រទេសដូចជា ចិន ជប៉ុន និងថៃជាដើម។ និយាយឲ្យខ្លី រូបគេជាជើងឯកជាតិអ៉ីរ៉ង់ ជាម្ចាស់ខ្សែក្រវាត់ WPMF នៅប្រទេសជប៉ុន និងជាជើងឯកកុងហ្វូពិភពលោក Kunfu ឆ្នាំ២០២៤ នៅប្រទេសចិន។
- កីឡាករកម្ពុជា ធី សុខ

អ្នកលេងគុនខ្មែរ សុខ ធី មានបទពិសោធច្រើនលើឆាកអន្តរជាតិ និងក្រៅប្រទេស។ រូបគេបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិកាលឆ្នាំ២០១៨។ កាលពីខែតុលា ឆ្នាំ២០២៣ រូបគេបានឈ្នះពានរង្វាន់ម៉ារ៉ាតុងដែលមានបេក្ខភាព៤រូបក្នុងនោះមានកីឡាកររុស្ស៊ី និងប្រេស៊ីល។ កាលពីចុងឆ្នាំ២០២៣ កីឡាករល្អក្បាច់រហស្សនាម«មនុស្សឈើ»រូបនេះបានឈ្នះខ្សែក្រវាត់អន្តរជាតិ១ខ្សែទៀត បន្ទាប់ពីបានឈ្នះកីឡាករចិន ឈឹង ហ្វូហឹង។

ការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងមាសពិភពលោកនេះ ធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ ក្នុងទីក្រុងហុងកុង ប្រទេសចិន។ នៅសង្វៀនជាមួយគ្នានេះដែរកីឡាករកម្ពុជា ឈឿង ល្វៃ ត្រូវប្រកួតជាមួយកីឡាករអ៉ីតាលី Luca Lombardo ដើម្បីដណ្តើមខ្សែក្រវាត់មាសកម្រិតពិភពលោក I-1 World Super-4 Championship។

ឈឿង ល្វៃ បានឈ្នះខ្សែក្រវាត់ម៉ារ៉ាតុងកម្រិតពិភពលោក World Super-4 Championship បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ប្រទេសចិន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


