Connect with us

សេដ្ឋកិច្ច

អ្វីទៅជាទុនបម្រុងអន្តរជាតិ?

បានផុស

នៅ

ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserve) គឺជាទ្រព្យសម្បតិ្តរបស់ប្រទេសមួយដែលទទួល ស្គាល់ជាលក្ខណៈអន្តរជាតិ និងគ្រប់គ្រងដោយអជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ របស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាស​ គឺជាទុនបម្រុងដ៏សំខាន់បំផុតសម្រាប់ប្រទេសនីមួយៗ។ ក្រៅពីមាស ទុនបម្រុងអន្តរជាតិ អាចមាន ទម្រង់រូបិយបណ្ណនានា ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund)ទទួលស្គាល់ ជាអន្តរជាតិដែលមានដូចជា ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនរបស់អង់គ្លេស ប្រាក់យ៉េនរបស់ ជប៉ុន​ និងប្រាក់យ័នរបស់ចិនជាដើម។

ក្នុងនោះដែរ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដូចជា ក្រដាសប្រាក់ មូលបត្របំណុល ប្រាក់បញ្ញើ វិក័យបត្ររតនាគារ និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត ក៏ត្រូវចាត់ទុកជាទុនបម្រុងអន្តរជាតិដែរ។

តើទុនបម្រុងអន្តរជាតិ គេតម្កល់ទុកនៅទីណា?

ប្រទេសនីមួយៗ មិនអាចតម្កល់ទុនបម្រុងរបស់ខ្លួននៅធនាគារក្រៅប្រទេសទាំងអស់នោះទេ ហើយគ្រប់ ប្រទេសទាំងអស់មិនអាចតម្កល់ទុនបម្រុងរបស់ខ្លួននៅក្នុងប្រទេសជាមួយគ្នាតែមួយនោះឡើយ។ ការតម្កល់ទុនបម្រុង ដោយមួយផ្នែក គឺគេតម្កល់នៅធនាគារកណ្តាលក្នុងប្រទេសរបស់ខ្លួន ហើយមួយ ផ្នែកទៀត គេតម្កល់នៅធនាគារក្រៅប្រទេសដែលមានសុវត្ថិភាពខ្ពស់។

សារៈសំខាន់នៃទុនបម្រុងអន្តរជាតិ

ទុនបម្រុងអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ។ ទុនបម្រុងនេះ ប្រើក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវ ការ ការធ្វើអន្តរាគមន៍ប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាបានទំនុកចិត្តលើ រូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះ ចិនជាប្រទេសដែលមានទុនបម្រុងអន្តរជាតិច្រើនជាងគេ។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងជាអន្តរជាតិរបស់កម្ពុជា មានប្រមាណ ២១ ពាន់លានដុល្លារ ដែលចំនួននេះខ្ពស់ជាងកម្រិតអប្បរមារបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានកំណត់។ តួលេខនេះគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០២១។

អត្ថបទ៖​នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម