ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ទៅ មីយ៉ាន់ម៉ា ជួបលោក Min Aung Hlaing
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ ដើម្បីជួបជាមួយមេដឹកនាំយោធាលោក Min Aung Hlaing ខណៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីមកកាន់មីយ៉ាន់ម៉ានាពេលនេះ ស្របពេលដែលទំនាក់ទំនងរវាងក្រុងមូស្គូ និងប្រទេសលោកខាងលិចកាន់តែយ៉ាប់យ៉ឺន ដោយសារការជ្រៀតជ្រែកនៅអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងមេដឹកនាំមីយ៉ាន់ម៉ានឹងធ្វើឡើងតាមការគ្រោងទុកតាមរបៀបវារៈ លើបញ្ហានៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ។
ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់លោក Lavrov ក៏ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់លើរុស្ស៊ី និងចិន ថាបានផ្គត់ផ្គង់អាវុធដល់យោធាមីយ៉ាន់ម៉ាសម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ក៏ដូចជាពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិតលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ នាក់កាលពីសប្ដាហ៍មុនពីសំណាក់យោធាមីយ៉ាន់ម៉ា ក្រោយត្រូវបានទទួលរងការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

កន្លងមកមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ធ្លាប់បានធ្វើដំណើរទស្សនកិច្ចផ្ទាល់ខ្លួននៅទីក្រុងមូស្គូកាលពីខែកក្កដា ហើយក៏បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារអវកាស និងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ រុស្ស៊ី ត្រៀមពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅប៉ុន្មានខែទៀត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


