Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅប៉ុន្មានខែទៀត

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និយាយថា កាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង Zircon នឹងត្រូវដាក់ពង្រាយនៅលើនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីនៅប៉ុន្មានខែខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានធ្វើសេចក្តីប្រកាសនៅក្នុងពិធីប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ីក្នុងទីក្រុង St. Petersburg កាលពីថ្ងៃអាទិត្យ​ថា ចំណែកតំបន់​នៃ​ការ​ដាក់​ពង្រាយ​កាំជ្រួចមីស៊ីល​នឹង​អាស្រ័យ​លើ​ស្ថានភាពជាក់ស្ដែង ។

លោកប្រធានាធិបតីបានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ដែលមានការចូលរួមពីនាវាចម្បាំងជាង ៤០ គ្រឿង រួមទាំងនាវាបាញ់កាំជ្រួចនាំផ្លូវ Cruise Kalibr និងនាវាមុជទឹក ក៏ដូចជាយន្តហោះ ៤២ គ្រឿង និងទាហានប្រហែល ៣,៥០០ នាក់ថា សារៈសំខាន់នៃអំណាចកងទ័ពជើងទឹករបស់រុស្ស៊ីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះការរំលោភលើអធិបតេយ្យភាព និងសេរីភាពលើទឹកដីរុស្ស៊ីពីសំណាក់សត្រូវខាងក្រៅ ។

លោក ពូទីន បានបន្ថែមថា កងទ័ពជើងទឹករុស្ស៊ីអាចបំពេញបេសកកម្មយុទ្ធសាស្ត្រដោយមិនខកខាននៅព្រំដែន ឬនៅផ្នែកណាមួយនៃមហាសមុទ្រជុំវិញពិភពលោក ។

ទន្ទឹមនោះការលើកឡើងរបស់លោក ពូទីន កើតឡើង ស្របពេលដែលយោធារុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួននៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនដើម្បីស្វែងរកការគ្រប់គ្រងពេញលេញក្នុងតំបន់នោះ ។

ចំណែកវិទ្យាស្ថានសិក្សាអំពីសង្គ្រាមរបស់សហរដ្ឋអាមេរិកបានចេញផ្សាយការវិភាគមួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីក៏ទំនងជាបន្ថែមប្រតិបត្តិការវាយលុកឆ្ពោះទៅកាន់ទីក្រុង Bathmat និងជុំវិញទីក្រុង Donetsk ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក កំពុងភ័យអស់ប្រព័ន្ធអាវុធ HIMARS ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម