កីឡា
គ្រូព្រះខ័នរាជស្វាយរៀង និយាយពីរបៀបនៃការផ្លាស់ប្ដូរ មិន រតនៈ នៅក្នុងការប្រកួតនារដូវកាលនេះ
ក្លិបព្រះខ័នរាជស្វាយរៀង បាននឹងកំពុងរក្សាទម្រង់លេងបានយ៉ាងល្អពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ខណៈសប្ដាហ៍ថ្មីៗនេះ ទើបតែបានយកឈ្នះ ក្លិបអង្គរថាយហ្គឺរ ដោយលទ្ធល ០-៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គ្រូបង្វឹករបស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង លោក Conor Nestor ក៏បានបង្ហើបជុំវិញការផ្លាស់ប្ដូរកីឡាករយុវជនដូចជា មិន រតនៈ ជាមួយ ជូ ស៊ិនទី ជាដើមដែលគឹសង្កេតឃើញមានការដោះដូរគ្នាទៅវិញទៅមកនៅតាមការប្រកួតនីមួយៗ។

លោក Conor Nestor បានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «សម្រាប់ខ្ញុំ យើងតែងតែមានផែនការសម្រាប់ ៦០នាទីដំបូង និងផែនការសម្រាប់ ៣០នាទីចុងក្រោយ។ នៅក្នុងប្រកួតមួយចំនួន ខ្ញុំត្រូវការកីឡាករប្រភេទផ្សេងៗគ្នា ដើម្បីអាចលេងបានក្នុងរយៈពេល ៣០នាទីចុងក្រោយ។»

«នៅក្នុងការប្រកួតនេះ យើងមានអារម្មណ៍ថាអង្គរថាយហ្គឺរ ក្នុងរយៈពេល ៣០នាទីចុងក្រោយនៃការប្រកួត គេបានបន្សល់ទុកចន្លោះធំរវាងតំបន់ខ្សែបម្រើ និងតំបន់ការពារ ដូច្នេះខ្ញុំចង់ឱ្យរតនៈ (មិន រតនៈ) ធ្វើឱ្យមានការផ្លាស់ប្ដូរសម្រាប់រយៈពេលនេះ ព្រោះគាត់អាចបង្កើតឱកាស និងរកគ្រាប់បាល់បាន នៅពេលដែលការប្រកួតកាន់តែបើកចំហ។»
គួរដឹងដែរថា គេសង្គេតឃើញ មិន រតនៈ ត្រូវបានលោក Conor Nestor ដាក់ឱ្យនៅជាកីឡាករបម្រុង ខណៈតែងតែផ្លាស់ប្ដូរចូលនៅវគ្គទី២ ហើយរៀងរាល់ពេលដែលគេប្ដូរចូលគឺតែងតែធ្វើឱ្យការប្រកួតមានការប្រែប្រួល។ សប្ដាហ៍មុននៅពេលដែលគេផ្លាស់ប្ដូរចូល គឺអាចរកគ្រាប់បាល់បានផងដែរ គ្រាដែលជួយឱ្យក្រុមឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ០-៤៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


