ព័ត៌មានជាតិ
កម្មវិធី MPTC Speed Test តេស្ដដឹងល្បឿនសេវាទូរសព្ទ និងអ៊ីនធឺណិតខ្លាំងឬខ្សោយនៅតាមផ្ទះ
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានណែនាំឲ្យពលរដ្ឋទាញយកកម្មវិធី MPTC Speed Test ដើម្បីតេស្តល្បឿនសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមលំនៅដ្ឋានរបស់ខ្លួន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើប្រាស់អាចវាស់ល្បឿនសេវាទូរសព្ទ និងអ៊ីនធឺណិត ដែលបង្ហាញពីទិន្នន័យជាក់លាក់លើការប្រើប្រាស់ជាក់ស្តែង។
លោករដ្ឋមន្រ្តីបន្តថា ការតេស្តនេះជាភស្តុតាងដើម្បីរកឃើញពីបញ្ហា ហើយអាចរាយការណ៍ដល់ក្រសួងដើម្បីយកទៅបង្ហាញដល់ក្រុមហ៊ុនរកដំណោះស្រាយ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏ស្នើឲ្យពលរដ្ឋដកឧបករណ៍ជំរុញល្បឿន Booster ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិត និងសេវាទូរសព្ទរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា កម្មវិធី MPTC Speed Test ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អាចប្រើប្រាស់បានទាំងនៅលើឧបករណ៍ Android និង iOS៕
>ទាញយកសម្រាប់អ្នកប្រើប្រាស់ Android
>ទាញយកសម្រាប់អ្នកប្រើប្រាស់ iOS
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


