សន្តិសុខសង្គម
កម្មករសំណង់ម្នាក់ស្លាប់ ខណៈសាកថ្មទូរស័ព្ទមិនប្រុងប្រយ័ត្ន
បុរសកម្មករសំណង់ម្នាក់ បានដើរទៅយកទូរស័ព្ទដែលកំពុងសាកថ្ម ក្នុងការដ្ឋានស្ថានីយលក់សាំង ១ កន្លែងដោយមិនបានប្រុងប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៧:១៥ នាទី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិ ទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពកម្មករសំណង់នោះមានឈ្មោះ ណេប់ ភាណិត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណល់ មានទីលំនៅស្ថិតនៅភូមិ គោកឫស្សី ឃុំកែវពណ៌ ស្រុកពួក។ សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ព្រះ ស្រី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ហ៊ុន ហ៊ាប ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរមេការសំណង់ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា វេលាម៉ោង ១៦ និង ០០ នាទីកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ ខ្លួននិងកម្មករផ្សេងទៀតបានកំពុងធ្វើការងារ ភា្លមនោះមេឃចាប់ផ្តើមធ្លាក់ភ្លៀងក៏នាំគ្នាសម្រាកនៅក្នុងការដ្ឋាន ក៏ស្រាប់តែមានកម្មករម្នាក់ឈ្មោះ ណេប់ ភាណិត (សព) បានយកទូរស័ព្ទរបស់គាត់ទៅសាកថ្ម នៅចំណុចជាប់និងជញ្ជាំងរបងផ្ទះ ក្នុងការដ្ឋានដោយដោតសាកថ្មទុកចោលនៅទីនោះរួចគាត់ទៅធ្វើការងារ របស់គាត់វិញ។ មួយសន្ទុះគាត់បានដើរទៅយកទូរស័ព្ទគាត់នៅកន្លែងសាកថ្មខាងលើ ដោយខ្លួនរបស់គាត់សើម និងពុំមានពាក់ស្បែកជើង ពេលដែលគាត់បានចាប់យកទូរស័ព្ទរបស់គាត់ក៏ស្រាប់តែ ឆក់ជាប់ភ្លាមៗ នោះមេជាងបានរត់ទៅទាញបិទកុងតាក់អគ្គិសនី ហើយនាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គោះនៅមន្ទីរពេទ្យមួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រតែត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុ ក៏បានប្រគល់សពជូនក្រុមគ្រួសារហើយគាត់បានទទួលស្គាល់ថា សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសាកសព គឺស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក