សុខភាព
តើការកង្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ ប៉ះពាល់អ្វីខ្លះដល់ម្ដាយនិងទារក?
បញ្ហាខ្វះគ្រាប់ឈាមក្រហមបណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សយើងប្រើជាតិដែកដើម្បីផលិត អេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលមានតួនាទីដឹក ជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេរដងដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាមរបស់គេ។ ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬទទួលទានជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។

ក) មូលហេតុផ្សេងៗដ៏ទៃទៀត នៃជំងឺខ្វះគ្រាប់ឈាមក្រហម៖
– ជំងឺអេម៉ូក្លូប៊ីន
– ឫជំងឺគ្រាប់ឈាមផ្សេងៗទៀត ករណីនេះ តម្រូវអោយអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជំងឺឈាមដើម្បីរករោគវិនិច្ឆ័យអោយបានច្បាស់លាស់។
ខ) រោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?

ក្នុងករណីភាពស្លេកស្លាំងនៅកម្រិតស្រាល នោះមិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ តែបើក្នុងករណីភាពស្លេកស្លាំងកំរិតមធ្យមឬធ្ងន់ធ្ងរ រោគសញ្ញាដួចខាងក្រោមនឹងស្ដែងចេញ:

– អស់កម្លាំងខ្លាំងនិងទន់ខ្សោយ
– ស្បែកស ស្លេកជាងធម្មតា
– មានការញ័រទ្រូង ញ័របេះដូង
– ហត់ ដង្ហើមខ្លី
– វិលមុខឬឈឺក្បាល
* ចំណាំ៖
ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមមួយចំនួនអាចស្រដៀងគ្នាទៅនឹងរោគសញ្ញានៃការមានផ្ទៃពោះទូទៅដែរ។ ទោះមាន ឫមិនមានរោគសញ្ញា គ្រប់ស្ត្រីមានផ្ទៃពោះនឹងត្រូវបានធ្វើតេស្តឈាមក្នុងពេលពិនិត្យសុខភាពមុនសម្រាល។

គ) កត្តាប្រឈមដែលអាចអោយមានខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?
ស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន:
– ស្ត្រីដែលមានកូនច្រើនហើយញឹក
– ស្ត្រីដែលមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ(កួនភ្លោះ)
– ស្ត្រីដែលដែលក្អួតញឹកញាប់ដោយសារចាញ់កួន
– ស្ត្រីដែលពិសារជាតិដែកមិនបានគ្រប់គ្រាន់
– ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ។
ឃ) ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម?
ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។

*បញ្ជាក់៖ ប្រសិនបើអ្នកមានផ្ទៃពោះកំពុងប្រើពួកថ្នាំវីតាមីន និងជាតិដែកគ្រប់គ្រាន់ នៅតែមានភាពស្លេកសាំ្លង នោះការធ្វើតេស្តវេជ្ជសាស្ត្រដើម្បីកំណត់ពីមូលហេតុនៃកង្វះគ្រាប់ឈាមក្រហមផ្សេងទៀត ជាការចាំបាច់។ ក្នុងករណីនេះ ការមកពិគ្រោះជាបន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញរោគស្ត្រី និងសម្ភព រួមនឹងវេជ្ជបណ្ឌិតជំនាញគ្រាប់ឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ជាជំរើសល្អបំផុត។
«ការពារស្ត្រីមានផ្ទៃពោះពីបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺដើម្បីសុខភាពកូន និងមាតា និងសម្រាប់សុភមង្គលគ្រួសារទាំងមូល!»៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ