ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា តំបន់ Crimea ជារបស់ អ៊ុយក្រែន ហើយទីក្រុងកៀវនៅតែចង់បានឧបទ្វីបនេះមកវិញ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរំលឹកឡើងវិញនូវការប្ដេជ្ញារបស់លោកក្នុងការដណ្តើមយកតំបន់ Crimea មកវិញ ដែលរុស្ស៊ីបានបញ្ចូលជាឯកតោភាគីកាលពី ៨ ឆ្នាំមុន ។
លោក Zelenskyy បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើអ៊ីនធឺណិតកាលពីថ្ងៃអង្គារថា តំបន់ Crimea គឺជារបស់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលទីក្រុងកៀវនឹងមិនបោះបង់ចោលឧបទ្វីបមួយនេះឡើយ ។
លោកប្រធានាធិបតីរូបនេះបានកត់សម្គាល់ទៀតថា “រុស្ស៊ីបានប្រែក្លាយតំបន់ Crimea ដែលតែងតែជាកន្លែងល្អបំផុតនៅអឺរ៉ុប ទៅជាកន្លែងគ្រោះថ្នាក់បំផុតវិញនៅអឺរ៉ុប” ។
លោក Zelenskyy បានបញ្ជាក់បន្ថែមថា “វត្តមានរបស់កងកម្លាំងរុស្ស៊ីនៅលើឧបទ្វីប Crimea គឺជាការគំរាមកំហែងដល់អឺរ៉ុបទាំងមូល ក៏ដូចជាប៉ះពាល់ដល់ស្ថិរភាពពិភពលោកយ៉ាងខ្លាំងផងដែរ” ។
គួរបញ្ជាក់ថា រុស្ស៊ីបានកាត់យកតំបន់ Crimea ពីអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិដែលសហគមន៍អន្តរជាតិមើលឃើញថាមិនស្របច្បាប់ ហើយការបោះឆ្នោតនោះត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ ក្រោយកងទ័ពរុស្ស៊ីបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រជាច្រើនជុំវិញឧបទ្វីបនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ផ្ដល់ទាហាន ១០ ម៉ឺននាក់ឲ្យ រុស្ស៊ី ជួយកម្ចាត់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Bella បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group