Connect with us

ព័ត៌មានជាតិ

ផ្លូវមួយចំនួនក្នុងស្រុកសំឡូតត្រូវបានទឹកជំនន់ជន់លិចពីក្បាលស្ទឹងកាត់ផ្តាច់

បានផុស

នៅ

ផ្លូវលំមួយចំនួននៅក្នុងឃុំតាតោក និងឃុំសំឡូត ដែលស្ថិតតាមបណ្តោយដងស្ទឹងសង្កែ កំពុងត្រូវបានទឹកជំនន់វាយប្រហារបន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នារួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែមានភ្លៀងធ្លាក់ឥតឈប់ឈរ ធ្វើអោយប្រភពទឹកតាមដងអូរតូចៗនៅប៉ែកក្បាលស្ទឹងក្នុងស្រុកសំឡូត បានហក់ឡើងយ៉ាងលឿនបំផុត និងធ្វើអោយទឹកក្នុងស្ទឹងសង្កែ ចាប់ផ្តើមជន់ជោរតែម្តង។

នៅល្ងាចថ្ងៃទី១១ ខែសីហា ម្សិលមិញនេះ គេសង្គេតឃើញថា ផ្លូវលំមួយចំនួនដែលស្ថិតនៅតាមបណ្តោយដងស្ទឹង ត្រូវបានទឹកជំនន់ហូរកាត់ហើយ ដោយមិនអាចធ្វើចរាចរណ៍បានឡើយ ដែលផ្លូវទាំងនោះស្ថិតក្នុងឃុំតាតោក និងឃុំសំឡូត។

ដោយសារអាជ្ញាធរនៅក្នុងតំបន់នោះ បានប្រកាសដល់ប្រជាពលរដ្ឋអោយបង្កើននូវការប្រុងប្រយ័ត្នផងនោះ ទើបរដ្ឋបាលខេត្ត បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែមេត្តាត្រៀម និងប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាងបញ្ហាណាមួយដែលអាចកើតមានឡើងដោយសារទឹកជំនន់នេះ ព្រោះនៅប្រភពក្បាលស្ទឹង និងជួរភ្នំក្បាលឡាន ទឹកកំពុងហូរមកយ៉ាងគម្ហុកចូលក្នុងស្ទឹងហើយ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម