ព័ត៌មានជាតិ
ទឹកទន្លេទាំងបីស្រកចុះបន្ដិចតែស្រុកសេសានផ្ទះពលរដ្ឋច្រើនខ្នងរងផលប៉ះពាល់
ទឹកទន្លេស្រែពកបានស្រកចុះបន្តិចនៅថ្ងៃទី ១២ ខែសីហានេះ តែនៅស្រុកសេសានប្រជាពលរដ្ឋដែលនៅដីទំនាបជាប់មាត់អូរព្រែកបានរងផលប៉ះពាល់ពីទឹកជំនន់ជាច្រើនគ្រួសារផងដែរ។

បញ្ហាប្រឈមនេះ អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងពីការកើនឡើងកម្ពស់ទឹកទន្លេ និងករណីដែលអាចមានគ្រោះបហន្តរាយទឹកជំនន់ជូនទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទន្លេទាំង ៤ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ បង្កើនសុវត្ថិភាពចំពោះគ្រួសារនិមួយៗ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លរសេសាននៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២២ មានកម្ពស់ជាង៩ ម៉ែត្រជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ។

លោកអភិបាលស្រុកបានបញ្ជាក់ថា៖ ថ្ងៃនេះទឹកស្រកបាន០៦ផឹងតែប៉ុណ្ណោះ ហើយតំបន់មួយចំនួនជួបបញ្ហាប្រឈម ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រកបរបរតាមបណ្ដោយដងទន្លេ និងបងប្អូនដែលមាន មូលដ្ឋានងាយរងគ្រោះផ្សេងទៀត សូមមេត្តាត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ព្រោះតំបន់មូយចំនួនត្រូវលិចលង់រួចទៅហើយ។
លោកអភិបាលស្រុកបានបញ្ជាក់ថា៖ក្នុងករណីចាំបាច់ណាមួយចំពោះគ្រោះមហន្តរាយទឹកជំនន់នៅមូលដ្ឋានសូមបងប្អូនប្រជាពលរដ្ឋជួយដល់ព័ត៌មានទៅអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាលឲ្យបានឆាប់បំផុត ដើម្បីជួយដោះស្រាយនិងអន្តរាគមន៍បានទាន់ពេលវេលាបញ្ចៀសនូវហានិភ័យធ្ងន់ធ្ងរ។

ជាមួយនេះក៍ត្រូវបង្កើនការត្រៀមលក្ខណៈបង្ការនិងថែរក្សាកូនចៅតូច ជនចាស់ជរា និងត្រៀមជម្លៀសសត្វចិញ្ចឹម ទៅទីទួលសុវត្ថិភាព រៀបចំស្បៀងអាហារផ្សេងៗ ដើម្បីផ្គត់ផ្គង់នៅពេលយើងចាកចេញពីមូលដ្ឋានទៅរកទីទួលសុវត្ថិភាពនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។ ពីព្រោះនៅពេលមានទឹកជំនន់បងប្អូនក៏រកទីទួលសុវត្ថិភាពពពួកសត្វផ្សេងៗក៏ទៅរកទីទួលរស់នៅផងដែរ។
លោកគិនធារិទ្ធប្រជាពលរដ្ឋនៅភូមិឃុំភ្លុកស្រុកសេសាន បានបញ្ជាក់ថា៖ ផ្ទះរបស់គាត់ត្រូវបានទឹកទន្លេសេសានឡើងលិចចូលក្រោមផ្ទះហើយ អ្វីដែលអាជ្ញាធរស្រុកបានដាស់តឿននេះ លោកនឹងជួយផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ទោះបីថាលិចឬមិនទាន់លិចក៏ដោយយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះបើតាមស្ថានភាពជាក់ស្ដែងទឹកនេះអាចនៅឡើងបន្តទៀតដោយសារក្រសួងឧតុនិយមបានជូនដំណឹងមកថាមានព្យុះនិងភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឡាវ វៀតណាម និងប៉ះមកម្ពុជាយើងផងដែរ។

សូមបញ្ជាក់ថា៖ក្នុងក្រុងស្រុកទាំង០៦នៅខេត្តស្ទឹងត្រែងមានស្រុកសេសានរងផលប៉ះពាល់ចំនួន១៥ភូមិ ក្នុងនោះមានប្រជាពលរដ្ឋ២៦៨គ្រួសារ ផ្ទះ១៥៩ខ្នង ស្លាប់សត្វពាហនៈ១២ក្បាល លិចសន្ទូង៥២ហិចតា ដំណាំរួមផ្សំ២១ហិចតា ផ្លូវជាតិ៥០០ម៉ែត្រ ផ្លូវលំ២១៤០ម៉ែត្រស្ពាន២និងលូចំនួន៨ផងដែរ៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


