Connect with us

ព័ត៌មានជាតិ

លោក ហ្វៃ សំអាង រម្លឹកស្នាដៃចម្រៀងជាច្រើន​បទចូលរួមផ្នែកឧបករណ៍ខ្លុយដោយលោកគ្រូ ហ៊ិន សូត្រ

បានផុស

នៅ

ភ្នំពេញ៖ ដំណឹងមរណភាពព្រឹទ្ធាចារ្យតន្រ្តីបុរាណលោកកគ្រូ ហ៊ិន សូត្រ បានធ្វើឲ្យអ្នកគាំទ្រព្រមទាំង​សិល្បករ-សិល្បការិនី ចាស់ក្មេងសម្តែងក្តីរន្ធត់ស្លុតចិត្តជាខ្លាំង ចំពោះការបាត់បង់ធនធានវិរ:សិល្បករ​ដ៏មានតម្លៃនិងទេពកោសល្យរបស់ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ ហ៊ិន សូត្រ បានទទួលមរណភាពកាលពីវេលាម៉ោង៤ និង០២នាទីល្ងាចថ្ងៃទី១២ខែសីហារោ ដោយរោគគាពាធ។ ជាមួយគ្នានៃមរណភាពរបស់លោកគ្រូ ហ៊ិន សូត្រ នេះដែរសម្រាប់ផលិតករភាពយន្តដ៏​ល្បីរបឈ្មោះរបស់កម្ពុជា គឺលោក ហ្វៃ សំអាង បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជា​មួយគ្រូសារលោកគ្រូផងដែរ។

ជាមួយគ្នានោះលោក ហ្វៃ សំអា ក៏បានរម្លឹកឡើងនូវបទចម្រៀងជាច្រើនបទដែលនិពន្ធដោយខ្លួនលោកផ្ទាល់ នឹងចូលរួមប្រគុំតន្ត្រីប្រកបទៅដោយទេពកោសល្យផ្នែកឧបករណ៍បូរាណជាពិសេសគឺខ្លុយ ដូចជា, បទ ស្រណោះ​សម្តី​ ,បទ ទំនួញទុំទាវ ,បទចម្រៀង​ចងដៃ,បទទំនួញនាងមេទ្រី​,បទព្រះវេសន្ត​ ,បទមរណមាតា​ ,បទជួបហើយម្តេចព្រាត់ និងបទចម្រៀងជាច្រើនទៀត។

អ្វីដែលកាន់តែធ្វើឲ្យលោក ហ្វៃ សំអាង កាន់តែស្រណោះថែមទៀតនោះ គឺថ្មីៗនេះលោកគ្រូហ៊ិន សូត្រ ទើបតែខលទូរសព្ទទៅផ្តាំផ្ញើលោកថា គាត់មានកូនស្រីសម្តែងភាពយន្តដែរ ព្រោះ​ឮថា លោកគ្រោងផលិតរឿងថ្មី ហើយនៅពេលនេះលោកពិតជាក្តុកក្តួលនិងអាឡោះអាល័យដល់លោកគ្រូ ហ៊ិន សូត្រ ខ្លាំងណាស់។

សូមជម្រាបថា លោកគ្រូ ហ៊ិ សូត្រ គឺជាតន្រ្តីករផ្នែកប្រពៃណីបុរាណខ្មែរដ៏ល្បីឈ្មោះ ឯកទេស តាខេ និងឧបករណ៍ខ្លុយ។ ក្នុងនោះដែរលោកគ្រូ ហ៊ិន សូត្រ ក៏បានបញ្ចេញស្នាដៃប្រគុំយ៉ាងពីរោះនៅក្នុងបទចម្រៀង ខ្លុយស្នេហ៍ត្នោតទេររបស់ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម